ប្រមុខការទូតកម្ពុជានិងអ៊ីរ៉ង់គូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយអ៊ីរ៉ង់
ភ្នំពេញ៖ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងអ៊ីរ៉ង់ ។ការបញ្ជាក់នេះបានធ្វើឡើងក្នុងពេលឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យឯកឧត្តម អាលី កាបា ណាហ្យារី (Ali Akbar Nazari )ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។
ក្នុងជំនួបឯកឧត្តម ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត Nazari បានលើកឡើងអំពីស្ថានភាពបច្ចុប្បន្ននៃ ទំនាក់ទំនងទ្វេភាគី និងបានរំលឹកអំពីការប្រារព្ធខួបលើកទី៣០ នៃទំនាក់ទំនងការទូតកម្ពុជា-អ៊ីរ៉ង់ កាលពីឆ្នាំ២០២២។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីកិច្ច ខិតខំប្រឹងប្រែង ដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ សុខាភិបាល និងថាមពល ព្រមទាំងបានស្វាគមន៍ចំពោះវឌ្ឍនភាពលើការបិទបញ្ចប់កិច្ច ព្រមព្រៀងសំខាន់ៗ រួមមាន កិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគទុនរវាងកម្ពុជា និងអឺរ៉ង់ ការបង្កើតគណៈកម្មការសេដ្ឋកិច្ចចម្រុះ និងអនុស្សរណៈនៃការយោគ នុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ច សហប្រតិបត្តិការប្រេងកាត ។
ឯកឧត្តម ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត Nazari ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ រួមទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ផងដែរ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ