ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ចប់គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត នៅក្នុងទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានរៀបចំពិធីប្រគល់-ទទួលបញ្ចប់គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត នៅក្នុងទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចសហប្រតិបត្តិការលើការងារបរិវត្តកម្មឌីជីថលដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាកន្លងមក។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ហួត ស៊ីនាថ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម គិម ភិរុណ ជំនួយការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។

ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនេះនឹងចូលរួមបម្រើដល់ការងារបរិវត្តកម្មឌីជីថល និងធ្វើឱ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រងការប្រើប្រាស់ អ៊ីនធឺណិតនៅក្នុងទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព ។

ឯកឧត្តម ហួត ស៊ីនាថ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់ថ្នាក់ ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមការងារបច្ចេកទេសដែលបានខិតខំយកចិត្តទុកដាក់លើគម្រោងនេះរហូតសម្រេចបានជោគជ័យ ក្នុងការជំរុញដំណេីរការងារបរិវត្តកម្មឌីជីថលនៅក្នុងក្រសួងផងដែរ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner