អ្នកនាំពាក្យ៖ការដ្ឋានផ្លូវជាតិលេខ១០​នឹងបញ្ចប់នាខែមិថុនា ចំណែកស្ពានខ្ពស់​ជាង​គេគ្រោងដាក់ប្រើប្រាស់​សាកល្បងនៅ​ចុងខែមីនាខាងមុខ

ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០មានប្រវែងសរុប១៩៨,៥១៨ គីឡូម៉ែត្រ​(PK000+000 – PK198+518) ចាប់ពីផ្លូវជាតិ​លេខ៥៧-៧ ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់​ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700 នៃសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ត​កោះកុង គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្រេចបានលទ្ធផលជារួម ៩៦,១៦​ភាគរយហើយ។

លើបណ្ដាញសង្គមផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិង​ដឹក​ជញ្ជូនបានឱ្យដឹងថាបច្ចុប្បន្ន​ផ្លូវ​ជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមាន​ការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម មានសភាពហុយ ពិបាកក្នុងការមើលផ្លូវ ។បច្ចុប្បន្ន​​ការដ្ឋាន​កំណាត់ផ្លូវ​លេខ​១០កំពុងតែមាន​វឌ្ឍនភាព ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥នេះ ។

ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែង​ផ្លូវសរុប១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាង​សង់​ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើម​សាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យដដែល។

ដោយឡែក ​ការងារស្ពានខ្ពស់ជាងគេប្រវែង៥៣០​ម៉ែត្រសម្រេចបាន៩៣​ភាគរយ​ហើយ ហើយគ្រោងដាក់ឱ្យប្រើ​ប្រាស់​សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ខាង​មុខ​នេះដែរ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner