អតីតអត្ថាធិប្បាយព័ត៌មានក្លាយជារដ្ឋមន្ត្រីការពារជាតិអាមេរិក
បរទេស ៖ ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតទទួលស្គាល់ រដ្ឋមន្រ្តីការពារជាតិថ្មី របស់ គឺ លោក Pete Hegseth ដែលអតីតអ្នកអត្ថាធិប្បាយព័ត៌មាន របស់ទូរទស្សន៍ព័ត៌មាន Fox News។
ការបោះឆ្នោតបានធ្វើឡើង កាលពីថ្ងៃសុក្រ ជាមួយនឹង៥០សំឡេងគាំទ្រ ទល់នឹង៥០សំឡេងជំទាស់ ហើយ លទ្ធផលជាប់គាំងបែបនេះ បានតម្រូវឱ្យអនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលមានឋានៈជាប្រធានព្រឹទ្ធសភា ត្រូវបោះឆ្នោតកាត់សេចក្តី ហើយលោកក៏បានបោះឆ្នោត ក្នុងសំឡេងគាំទ្រ។
លោក Hegseth ដែលក៏ជាអតីតយុទ្ធជនដែរនោះ បានសន្យាថា នឹងនាំមកនូវការផ្លាស់ប្តូរសំខាន់ៗ ដល់មន្ទីរបញ្ចកោណ ដែលជាក្រសួងការពារជាតិអាមេរិក។
យ៉ាងណាក៏ដោយ ការតែងតាំងលោក Hegseth ត្រូវបានញាំញ៉ី ដោយរឿងអាស្រូវ ជាច្រើន របស់ប្រមុខការជាតិអាមេរិកថ្មីរូបនេះ ដូចជា ការចោទប្រកាន់ ពីបទសេពគ្រឿងស្រវឹង អាកប្បកិរិយាខុសឆ្គងលើផ្លូវភេទ និង ការព្រួយបារម្ភផ្សេងទៀត អំពីលក្ខណៈសម្បត្តិរបស់លោក ក្នុងការដឹកនាំមន្ទីរបញ្ចកោណ។
ជាការកត់សម្គាល់ សូម្បី សមាជិកព្រឹទ្ធសភា ចំនួន៣រូប មកពីគណបក្សសាធារណរដ្ឋ ក៏បានបោះឆ្នោតប្រឆាំងនឹង ការតែងតាំង លោក Hegseth ដែរ គឺព្រឹទ្ធសមាជិក Susan Collins, Mitch McConnell និង Lisa Murkowski៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត