លោក គីម ជុងអ៊ុន បាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ស្វាគមន៍លោក ត្រាំ ដែលចង់ជួបខ្លួន
ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបយុទ្ធសាស្ត្រ ពី សមុទ្រ ទៅ ដី កាកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ចំពេលលេចលឺដំណឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់ជួបមេដឹកនាំខ្លួនម្តងទៀត។
ការបាញ់សាកល្បងចុងក្រោយនេះ ធ្វើឡើងក្រោម ការដឹកនាំ របស់ មេដឹកនាំ កំពូល លោក គីម ជុងអ៊ុន ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ចំពចំពេលមានការបង្កហេតុផ្នែកយោធា ដោយ អាមេរិក និង កូរ៉េខាងត្បូង ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)។
បើតាមសេចក្តីរាយការណ៍ខាងលើ ការបាញ់សាកល្បងនេះ គឺជាប្រភេទមីស៊ីលគ្រូសយុទ្ធសាស្ត្រ ដោយវាបានវាយប្រហារចំគោលដៅដែលបានកំណត់ទុកជាមុន បន្ទាប់ពីធ្វើដំណើរតាមគន្លងរាងអេលីបចម្ងាយ ១,៥០០គីឡូម៉ែត្រ និងរាងជាប្រាំបីក្នុងរយៈពេលពី ៧,៥០៧ទៅ៧,៥១១វិនាទី ហើយគ្មានផលប៉ះពាល់អវិជ្ជមានដល់សន្តិសុខនៃប្រទេសជិតខាងនោះទេ។
ការបាញ់សាកល្បងមីស៊ីសចុងក្រោយនេះ កើតឡើងបន្ទាប់ពីក្រសួងការបរទេសកូរ៉េខាងជើងបានថ្កោលទោសអាមេរិក និងកូរ៉េខាងត្បូង ចំពោះការធ្វើសមយុទ្ធដែនអាកាសរួមគ្នា និងសមយុទ្ធបាញ់គ្រាប់ពិតនៅដើមខែនេះ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា