ពិធីបុណ្យតបគុណគ្រូលើកទី១២ នៃពុទ្ធិកវិទ្យាល័យរាជបូណ៌ ឆ្នាំ២០២៥
សៀមរាប៖ កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ សមណសិស្ស និងសិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ខេត្តសៀមរាប បានរួមគ្នាប្រារព្ធពិធីបុណ្យតបគុណគ្រូលើកទី១២ ក្រោមព្រះអធិបតីភាពសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ អគ្គទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្តរាជបូណ៌ និងជាព្រះនាយកនៃវិទ្យាល័យ។
សូមជម្រាបថា កម្មវិធីនេះបានធ្វើជារៀងឆ្នាំចាប់តាំងនៅឆ្នាំ ២០១៣ ដោយសមណសិស្សជំនាន់ទី៥។ ពីឆ្នាំនោះមកដល់បច្ចុប្បន្ន ពិធីនេះបានធ្វើឡើងជាបន្តបន្ទាប់ រួមមានការបញ្ចប់ផ្តាច់មួយដងក្នុងកំឡុងពេលរាតត្បាតជំងឺកូវីដ-១៩។ កម្មវិធីនេះមានគោលបំណងសំខាន់ក្នុងការរម្លឹក និងសម្រាលស្នងឧបការគុណដ៏ធំធេងរបស់លោកគ្រូ អ្នកគ្រូទាំងអស់ ដោយសារគុណការព្រះឧទ្ទេសាចារ្យបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីក្នុងការបង្រៀនសិស្សឲ្យមានចំណេះដឹង និងតម្លៃសីលធម៌។
លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានថែ្លងថា កម្មវិធីនេះដើម្បីលើកតម្លៃគ្រូ និងបង្កើនការរម្លឹកដល់ស្នងគុណ។
សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ក៏បានផ្តល់ឱវាទដល់សិស្សថា ការប្រារព្ធកម្មវិធីតបគុណគ្រូ គឺជាឱកាសក្នុងការសន្សំចិត្តតស៊ូកតញ្ញូកតវេទិតា ព្រមទាំងសិលធម៌។
កម្មវិធីនេះក៏មានការចែកបណ្ណសរសើរដល់សមណសិស្ស និងសិស្សរូបមន្តក្នុងការសិក្សាថ្នាក់បឋមភូមិ និងទុតិយភូមិ។ ការប្រគេនវត្ថុអនុស្សាវរីយ៍ដល់គណៈគ្រប់គ្រងសាលា និងការប្តេជ្ញារបស់សមណសិស្សក្នុងការតបស្នងគុណ៕
ដោយ៖ប៊ុនរដ្ឋា
