ឆ្នាំមុន បញ្ហាអាកាសធាតុរាំងស្ទះការសិក្សារបស់កុមារ ២៥០លាននាក់ទូទាំងពិភពលោក

អន្តរជាតិ ៖ ការប្រែប្រួលអាកាសធាតុ ដែលបង្កឲ្យមានរលកកម្តៅ ខ្យល់ព្យុះ និងគ្រោះទឹកជំនន់ជាដើម បានបង្កផលប៉ះពាល់ដល់ការសិក្សារបស់ក្មេងៗប្រមាណ ២៥០លាននាក់ទូទាំងពិភពលោក។ នេះបើតាមរបាយការណ៍របស់អង្គការយូនីសេហ្វ។

អង្គការមូលនិធិសម្រាប់កុមារអន្តរជាតិរបស់ អង្គការសហប្រជាជាតិ ហៅកាត់ យូនីសេហ្វ (UNECEF) បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ ការរៀនសូត្ររបស់កុមារ យ៉ាងហោចម្នាក់ក្នុងចំណោម ៧នាក់ បានទទួលផលវិបាកពីការប្រែប្រួលអាកាសធាតុ។

កុមារជាក្រុមងាយរងគ្រោះខ្លាំងជាងគេ ពីការប្រែប្រួលអាកាសធាតុ ខណៈពិភពលោកជួបប្រទះបញ្ហារលកកម្តៅផែនដី, គ្រោះរាំងស្ងួត, ខ្យល់ព្យុះ និងទឹកជំនន់កាន់តែញឹកញាប់។

ឆ្នាំ២០២៤ គ្រាន់តែក្នុងតំបន់អាស៊ី រលកកម្តៅក្តៅខ្លាំងប៉ះពាល់ដល់កូនសិស្ស ១៧១លាននាក់ នៅបណ្តាប្រទេសដូចជា បង់ក្លាដែស ឥណ្ឌា កម្ពុជា ថៃ វៀតណាម ឡាវ និងហ្វីលីពីន ដែលសាលារៀនភាគច្រើនគ្មានបំពាក់ម៉ាស៊ីនត្រជាក់ ហើយសាលាខ្លះទៀតត្រូវបង្ខំចិត្តឲ្យបិទទ្វារ ឬត្រូវប្តូរវិធីសាស្ត្របង្រៀនតាមអនឡាញ។
 
ចំពោះអង្គការយូនីសេហ្វ វិស័យអប់រំត្រូវរងគ្រោះខ្លាំង ដោយសារតែឥទ្ធិពលគ្រោះថ្នាក់ធម្មជាតិ ហើយនេះជាក្តីបារម្ភខ្លាំងថែមទៀត ខណៈពេលដែលកូនក្មេងចំនួន២ ភាគ ៣នៅក្នុងពិភពលោក ដែលមានអាយុក្រោម ១០ឆ្នាំ មិនចេះអាន ឬអានទាំងមិនយល់អ្វី សូម្បីតែអត្ថបទយ៉ាងសាមញ្ញមួយ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner