ឆ្នាំមុន ហ្វីលីពីនពិន័យប៉ូលិសប្រព្រឹត្តខុសជិត ៣ពាន់នាក់ និង ជាង ៩០០នាក់ត្រូវបណ្តេញចេញ

ម៉ានីល ៖ អគ្គស្នងការនគរបាលជាតិហ្វីលីពីន (PNP) លោក Rommel Francisco Marbil បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលហ្វីលីពីនបានពិន័យមន្ត្រីប៉ូលិសចំនួន ២,៧៦៥នាក់ក្នុងឆ្នាំ ២០២៤ និងជាង ៩០៣នាក់ទៀតត្រូវបណ្តេញចេញពីការងារតែម្តង។

លោក Marbil បន្តថា ក្នុងចំណោមមន្រ្តីប៉ូលិសដែលត្រូវបានផ្តន្ទាទោសនោះ មាន ១,១១២នាក់ត្រូវបានព្យួរការងារ ក្នុងនោះរួមទាំងវរសេនីយ៍ឯក ១៩នាក់ វរសេនីយ៍ទោ ២៩នាក់ មេក្រុម ៣០នាក់ និងអនុសេនីយ៍ទោ ២២នាក់។

លោក Marbil បន្ថែមថា រីឯមន្រ្តីចំនួន ៩០៣នាក់ទៀតត្រូវបានបណ្តេញចេញពីការងារតែម្តង ក្នុងនោះរួមមានវរសេនីយ៍ទោ ៥នាក់ អនុសេនីយ៍ឯក ៦នាក់ មេក្រុម ១២នាក់ និងអនុសេនីយ៍ទោ ៥នាក់ ។
ទោសទណ្ឌផ្សេងទៀត រួមមានការកាត់ប្រាក់ខែ, ការបង្កកប្រាក់បៀវត្សរ៍, ការស្តីបន្ទោស និងចំណាត់ការផ្សេងៗទៀត។ យ៉ាងណាមិញ ហ្វីលីពីនមិនបានបញ្ជាក់លំអិត ថាតើប៉ូលិសទាំងអស់នោះ បានធ្វើខុសអ្វីទេ។

អគ្គស្នងការនគរបាលជាតិហ្វីលីពីន (PNP) លោក Marbil នាពេលថ្មីៗនេះ បានបង្កើនការរឹតបន្តឹងលើមន្ត្រីប៉ូលិស បន្ទាប់ពីមន្ត្រីប៉ូលិសសកម្មចំនួន ២០នាក់ត្រូវបានចោទប្រកាន់ មានជាប់ទាក់ទិននឹង
ការបទបង្រ្កាបគ្រឿងញៀនដ៏ល្បីមួយនៅក្នុងរដ្ឋធានីម៉ានីល របស់ហ្វីលីពីន កាលពីចុងឆ្នាំ ២០២២៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner