សមត្ថកិច្ចខេត្តបាត់ដំបងដុតកម្ទេចចោលអាហារបង្កកគ្មានគុណភាពជិត ៤តោន

(ភ្នំពេញ)៖ គ្រឿងក្នុងមាន់ និងស្លាបមាន់បង្កកជិត ៤តោន ត្រូវបានស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនៃសាខា ក.ប.ប ខេត្តបាត់ដំបង ដុតកម្ទេចចោល។ យោងតាមការផ្សាយក្នុងហ្វេសប៊ុកផ្លូវការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ប្រតិបត្តិការដុតកម្ទេចចោលនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរឹបអូស និងបង្ក្រាបគ្រឿងក្នុង និងស្លាបមានទាំងនោះបានកាលពីសប្តាហ៍មុន នៅក្នុងភូមិសាស្ត្រស្រុកសង្កែ និងស្រុកថ្មគោល ។

ជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជាក់ថា ផលិតផលបង្កកទាំងនោះរួមមាន កោះមាន់ ចំនួន២៤៥កេស ស្មើនឹង ២ពាន់ ៩៤០គីឡូក្រាម និងចុងស្លាបមាន់ចំនួន ៩៥កេស ស្មើនឹង ៩៥០គីឡូក្រាមដែលនាំឲ្យទំនិញគ្មានគុណភាពទាំងអស់សរុបមានចំនួន ៣៤១កេស ស្មើនឹង ៣ពាន់ ៨៩០គីឡូក្រាម ។ ការដុតកម្ទេចនេះ ធ្វើឡើង ដោយមានការចូលរួមពីឯកឧត្តម កែវ សុជាតិ ព្រះរាជអជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ស្ថិតនៅទីលានចាក់សំរាម ភូមិអូមុនី១ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានបញ្ជាក់ថា កិច្ចការបង្ការទប់ស្កាត់ដែលអនុវត្តបានដោយមន្រ្តីជំនាញនាពេលនេះ គឺមានចំណែកនៃការចូលរួមសហការពីមហាជនផងដែរ ហើយសមត្ថកិច្ចបន្តស្នើសុំការចូលរួមសហការជាបន្តទៀតពីមហាជននិងអាជ្ញាធរពាក់ព័ន្ធដើម្បី សុវត្ថិភាព និងសុខមាលភាពប្រជាពលរដ្ឋកម្ពុជា ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ស្នងការនគរបាលខេត្តបាត់ដំបង

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner