ឆ្នាំ២០៣០ រុស្ស៊ីនឹងដាក់ពង្រាយផ្កាយរណបនៅទីអវកាសកើនដល់ ៦៥០គ្រឿង

មូស្គ ៖ ប្រធានទីភ្នាកងារអវកាសរុស្ស៊ី Roscosmos លោក Yury Borisov បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីនឹងបង្កើនការដាក់ពង្រាយផ្កាយរណបនៅទីអវកាសដល់ទៅ ៦៥០គ្រឿងនៅឆ្នាំ ២០៣០។

លោក Borisov បានកត់សម្គាល់ថា ចំនួនសរុបនេះ មិនរាប់បញ្ចូលផ្កាយរណបពាណិជ្ជកម្មទេ។
លោក Borisov បានបញ្ជាក់យ៉ាងដូច្នេះថា នៅឆ្នាំនេះ យើងកំពុងចាប់ផ្តើមគម្រោងជាតិដ៏មានមហិច្ឆតាមួយ។

គម្រោងនោះ មានគោលបំណងពង្រឹងវត្តមានរបស់យើងនៅក្នុងលំហអាកាស និងជួយឧស្សាហកម្មរបស់យើងឱ្យក្លាយជាកត្តាជំរុញ ក្នុងការសម្រេចបាននូវអធិបតេយ្យភាពបច្ចេកវិទ្យា។ បើតាមប្រធានទីភ្នាកងារអវកាសរុស្ស៊ី Roscosmos រូបនេះ បច្ចុប្បន្នប្រទេសរុស្ស៊ីមានផ្កាយរណបចំនួន ២៨៨គ្រឿងនៅទីអវកាស៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner