វេទិកាអប់រំតាមរយៈព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងការបម្រើសេវារបស់មន្រ្តីសុខាភិបាល

បន្ទាយមានជ័យ៖វេទិកាអប់រំតាមរយៈព្រះពុទ្ធសាសនាផ្សារភ្ជាប់​នឹងការ​បម្រើ​សេវាន​របស់មន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យ​ដើម្បី​បំពេញបន្ថែម​ចន្លោះត្រៀមប្រកួតផ្តាច់ព្រ័ត្រនៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥​បានរៀបចំឡើង​ ដោយមានការនិមន្តនិង​អញ្ជើញចូលរួមពីព្រះគ្រូ អ៊ុច សារិទ្ធ ព្រះគ្រូអនុគណស្រុកព្រះនេត្រ​ព្រះ ព្រះធម្មាលង្ការមុនី ចាន់ សុជន ព្រះចៅអធិការវត្ត​ប្រាសាទស្រះកណ្តាល (ហៅវត្តខ្ចាស់)លោក យឹម សំណាង អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេ​ត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធាន​មន្ទីរសុខាភិបាលខេត្ត ។

ក្នុងឱកាសនោះព្រះធម្មាលង្ការមុនី ចាន់ សុជន ព្រះចៅអធិការវត្ត​ប្រាសាទស្រះកណ្តាល(ហៅវត្តខ្ចាស់) បានផ្តល់នៅ​ឱវាទក្នុងនាមជា​គ្រូពេទ្យត្រូវមានសមាធិឱ្យល្អ ក្នុងការបម្រើសេវាកម្មជូនប្រជាពលរដ្ឋ អ្នកជំងឺ លោកគ្រូ អ្នកគ្រូពេទ្យ ត្រូវមានភាពអំណត់អត់ធ្មត់ ក្រមសីលធម៌ ជាពិសេសការអប់រំផ្លូវចិត្ត,ការគោរព,ការសាមគ្គី ទាំងអាកប្បកិរិយា សម្ដី​សំដៅជាដើម គឺជាមូលដ្ឋានសុខាភិបាល ផ្ដល់សេចក្ដីសង្ឃឹម និងទំនុកចិត្ត ផ្នែកសេវាសុខភាពជូនសាធារណជន។

លោក យឹម សំណាង អភិបាលរងខេត្ត មានប្រសាសន៍ថា មន្ត្រីសុខា​ភិបាល​ទាំងអស់នៅក្នុងមន្ទីរពេទ្យ ត្រូវខិតខំយក​ចិត្ត​ទុកដាក់បំពេញតួនាទី និង ភារកិច្ចឱ្យអស់ពីចិត្តពីថ្លើម ដោយឈរលើ​គោលការណ៍​របស់រដ្ឋបាល​ខេត្ត និងក្រសួង​សុខាភិបាល គោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ពេទ្យឱ្យបាន​ខ្ជាប់ខ្ជួន។លោក ក៏បានធ្វើការថ្លែងអំណរអរគុណដល់​គ្រូពេទ្យ​ទាំងអស់ដែលបានបម្រើសេវាសុខាភិបាលជួយដល់ប្រជាពលរដ្ឋនៅក្នុងស្រុកព្រះនេត្រព្រះ៕


ដោយ៖ឃិន គន្ធា

ads banner