បីថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំចិន ខេត្តរតនគិរីទទួលភ្ញៀវទេសចរជាងប្រាំបីពាន់នាក់
រតនគិរី៖មន្ទីរទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងនៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ក្នុងឱកាសបុណ្យចូលឆ្នាំចិន
រយៈពេលបីថ្ងៃពីថ្ងៃទី២៩ ដល់ទី៣១ ខែមករា ឆ្នាំ២០២៥ ខេត្តមានភ្ញៀវទេសចរចម្រុះចំនួន ៨ ៤៩៥នាក់បានមក
កម្សាន្តនៅតាមរមណីយដ្ឋាននានាពោលកើនឡើង២.៥៦ភាគរយបើធៀបនឹងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំទៅមិញ។ក្នុងនេះមានភ្ញៀវទេសចរបរទេសចំនួន ១៥៦នាក់កើនឡើង ១៧.២៩ភាគរយ និងភ្ញៀវទេសចរជាតិ ៨ ៣៣៩នាក់ មកើនឡើង២.៣២ភាគរយ។
របាយការណ៍ដដែលបានបន្ថែមថា ចំពោះសេវាកម្មស្នាក់នៅ និងសេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនភ្ញៀវពុំមានការដំឡើងថ្លៃគួរឱ្យកត់សំគាល់ឡើយ។សោភណភាពទីប្រជុំជន និងទីក្រុង និងតាមបណ្តាស្រុកនានាក្រោមការដឹកនាំពីសំណាក់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត មានការរៀបចំយ៉ាងស្អាតគួរជាទីគយគន់។
សូមបញ្ជាក់ថា នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្ត មានការគ្រប់គ្រងបរិស្ថាន សណ្តាប់ធ្នាប់ បានល្អប្រសើរ ក្រោយពីបានការណែនាំរបស់ក្រុមកាងារមន្ទីរទេសចរណ៍ខេត្ត៕
ដោយ៖ គតិ យុត្ត




