តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបប្រមាណជា ១៣២ប្រភេទ
(ភ្នំពេញ)៖ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបប្រមាណជា ១៣២ប្រភេទ កំពុងមានវត្តមាន និងរស់នៅប្រកបដោយភាពសុខក្សេមក្សាន្តទៅតាមរដូវកាល។
ស្ថិតក្នុងស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ តំបន់ការពារ ទេសភាពបឹងព្រែកល្ពៅ ជាតំបន់ដីសើមមួយស្ថិតនៅតាមដីសណ្តរទន្លេមេគង្គក្រោមភាគអាគ្នេយ៍នៃប្រទេសកម្ពុជា មានផ្ទៃដីទំហំ ៨,៣០៥ ហិចតា។
ក្រសួងបរិស្ថានបានឧ្យដឹងថាតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានស្ថានភាព រយៈពេល ៦ខែទឹក និងមានរយៈពេល ៦ខែគោក។នៅតំបន់នេះមានវត្តមាន ប្រភេទសត្វកម្រនិងសំខាន់ៗជាច្រើនដូចជា៖ សត្វក្រៀល ចាបព្រៃវែង ទុងប្រផេះ ស្មោញ ត្រដក់ធំ ត្រយងខ្លួនស ត្រយងខ្លួនរលោង រនាលពណ៍ជាដើម។
លើសពីនេះតំបន់ដ៏មានសក្តានុពលមួយនេះ សំបូរដោយ សត្វស្លាបច្រើនជាងគេ ក្នុងនេះមានសត្វដូចជាចង្កៀលខ្យង ក្រសារប្រផេះ ក្រសារធ្នង់ កុកគ្រោងតូច គ្រោងធំ គ្រោងមធ្យម កុកក្រកក្បាលត្នោតខ្ចី ក្អែកទឹកតូច ទាកាបព្រៃ ទាព្រៃក្បាលឆ្នូតពណ៌សជាដើម៕
ដោយ ៖ ម៉ាដេប៉ូ