ទឹកជំនន់បង្ខំប្រជាជនម៉ាឡេស៊ី ជាង ១៣.០០០ នាក់រត់រកទីទួលសុវត្ថិភាព

គូឡាឡាំពួរ ៖ អាជ្ញាធរក្នុងតំបន់ បានឱ្យដឹងថា ទឹកជំនន់នៅទីក្រុង Borneo ភាគខាងជើងនៃរដ្ឋ Sarawak និង Sabah កាន់តែអាក្រក់ទៅៗកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយមនុស្សជាង ១៣.០០០នាក់បានបង្ខំចិត្តផ្លាស់ទីលំនៅទៅកាន់ទីសុវត្ថិភាព។

នៅរដ្ឋ Sarawak អ្នកភៀសខ្លួនចំនួន ១១.៨៤០នាក់ត្រូវបានគេដាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះទឹកជំនន់ចំនួន ៦៣កន្លែង ខណៈដែលរដ្ឋ Sabah បានរាយការណ៍ថា មានអ្នកភៀសខ្លួនចំនួន ១.៤៥៣នាក់ គិតត្រឹមម៉ោង ៤រសៀលថ្ងៃអាទិត្យ នេះ បើនេះបើតាមនាយកដ្ឋានសុខុមាលភាពសង្គមម៉ាឡេស៊ី។

ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Fadillah Yusof បានជំរុញឱ្យអ្នកដែលរងផលប៉ះពាល់ចុះឈ្មោះរបស់ពួកគេ ដើម្បីទទួលជំនួយ ហើយថា ការដោះស្រាយគ្រោះមហន្តរាយលើកនេះ គឺពិតជាមានការលំបាកខ្លាំង ជាពិសេសទឹកជំនន់នៅស្រុក Bintulu ដោយសារតែការលំបាកផ្នែកដឹកជញ្ជូន និងបុគ្គលិកមានកម្រិត។

ស្របពេលជាមួយគ្នានេះដែរ នាយកដ្ឋានឧតុនិយមម៉ាឡេស៊ីបានចេញការព្រមាន អំពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់រហូតដល់ថ្ងៃទី៤ ខែកុម្ភៈ ជាពិសេសនៅតាមបណ្តាស្រុកមួយចំនួននៃរដ្ឋ Sarawak៕

ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner