នាយករដ្ឋមន្ត្រីដាណឺម៉ាកអះអាងសាជាថ្មីថា កោះ Greenland មិនមែនសម្រាប់លក់ទេ
ប្រ៊ុចសែល ៖ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Fredriksen នៅថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសសាជាថ្មីម្តងទៀតថា កោះ Greenland មិនមែនសម្រាប់លក់ទេ។
ការអះអាងបែបនេះរបស់លោកស្រី Fredriksen កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានព្រលយពាក្យកាលពីសប្តាហ៍មុនថា ការចាប់អារម្មណ៍របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីបានគ្រប់គ្រងកោះនេះ គឺ មិនមែនជារឿងលេងសើចនោះទេ។
នៅមុនកិច្ចប្រជុំក្រៅផ្លូវការរបស់បណ្ដាមេដឹកនាំសហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោកស្រីនាយករដ្ឋមន្ត្រីដាណឺម៉ាក បាននិយាយថា បច្ចប្បន្ន កោះ Greenland ជាផ្នែកមួយនៃដាណឺម៉ាក… វាជាផ្នែកមួយនៃទឹកដីរបស់យើង ហើយវាមិនមែនសម្រាប់លក់នោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Trump ធ្លាប់បានប្រកាសក្តែងៗថា លោកនឹងធ្វើឲ្យដែនដីស្វយ័តរបស់ដាណឺម៉ាកក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក ហើយលោកមិនបានច្រានចោលនោះឡើយ ក្នុងការប្រើអំណាចយោធា ឬសេដ្ឋកិច្ច ដើម្បីបញ្ចុះបញ្ចូលឲ្យដាណឺម៉ាកព្រមប្រគល់កោះអាកទិកមួយនេះ៕
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-04_15-19-36.jpg)
ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា