យន្តហោះបុកគ្នាជាថ្មី នៅសហរដ្ឋអាមេរិក
បរទេស៖ នៅរដ្ឋធានី វ៉ាស៊ីងតោន ឌីស៊ី របស់សហរដ្ឋអាមេរិក មានហេតុការណ៍យន្តហោះបុកគ្នាជាថ្មី បន្ទាប់ពីមានហេតុការណ៍បុកគ្នា រវាងយន្តហោះដឹកអ្នកដំណើរ និង ឧទ្ធម្ភាគចក្រយោធា ស្លាប់មនុស្ស ៦៧នាក់ ប្រមាណជា ១សប្តាហ៍មុន នេះបើទីភ្នាក់ងារសារព័ត៌មាន Fox News។
សម្រាប់ហេតុការណ៍ ជាថ្មីនេះ បានកើតឡើង កាលពីថ្ងៃពុធ ដោយស្លាបខាងស្តាំយន្តហោះ របស់ក្រុមហ៊ុន Delta Air Lines ដឹកអ្នកដំណើរ ១៤២នាក់ ដែលរៀបនឹងហោះ ទៅប្រទេសម៉ិកស៊ីក បានបុកនឹងកន្ទុយយន្តហោះ របស់ក្រុមហ៊ុន Japan Airlines ដែលកំពុងចុះចត នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma ស្ថិតក្នុងទីក្រុង វ៉ាស៊ីងតោន។
យ៉ាងណាមិញ ក្រុមហ៊ុន Delta មិនបានរបាយការណ៍ អំពីការរងរបួសទេ គ្រាន់តែអះអាងថា អ្នកដំណើរត្រូវបានផ្ទេរ ទៅកាន់យន្តហោះផ្សេងទៀត។ ក្រុមហ៊ុន អះអាងថា ខ្លួននឹងធ្វើការជាមួយរដ្ឋបាលអាកាសចរណ៍សហព័ន្ធ និងផ្នែកផ្សេងទៀត ដើម្បីស៊ើបអង្កេតឧបទ្ទវហេតុនេះ។
បើតាមកាសែតជប៉ុន NHK វិញ បានចុះផ្សាយដែរថា យន្តហោះរបស់ Japan Airlines មានអ្នកដំណើរ ១៨៥នាក់ និងបុគ្គលិកបម្រើការ ៦៨នាក់ ហើយគ្មាននរណាម្នាក់រងរបួសទេ។ អ្នកដំណើរម្នាក់ នៅលើយន្តហោះ បានរៀបរាប់ថា គ្រាន់តែរអិលខ្លាំង និង ញ័របន្តិច ហើយមើលឃើញយន្តហោះម្ខាងទៀត រំកិលមកកៀក នឹងស្លាបស្តាំ យន្តហោះ ដែលខ្លួនជិះ៕
ប្រភពពី Fox News ប្រែសម្រួល៖ សារ៉ាត