សម្តេច ម៉ែន សំអន ថ្លែងកោតសសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ដែលបានមកព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅកម្ពុជាដោយឥតគិតថ្លៃ
(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃកម្ពុជា បានអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) នៅសណ្ឋាគារ SUN & MOON ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារាត្រីថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកវេជ្ជបណ្ឌិត សុង តាន់ ប្រធានសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) បានឲ្យដឹងថា ៖ គិតត្រឹមថ្ងៃនេះ ក្រុមការងាររបស់លោកបានព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋខ្មែបានចំនួន ១២រាជធានី-ខេត្ត ស្មើនឹងចំនួន ៥ម៉ឺន៥ពាន់នាក់ ព្រមទាំងបានផ្តល់សម្ភារៈមួយចំនួនទៀតដល់អ្នកជំងឺផដែរ។ ចំណែកឯបេសកកម្មលើកទី ១៣នេះ ត្រូវបានធ្វើឡើងក្នុងទឹកដីខេត្តក្រចេះ ដែលគិតចាប់ពីថ្ងៃទី ១០-១៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ចំណែកឯឆ្នាំខាងមុខទៀតលោកនឹងបន្តព្យាបាល ដល់ពលរដ្ឋខ្មែរនៅតាមបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជាតាមផែនការសមាគមដែលបានកំណត់។
សម្តេចកិត្តិសង្គហបណ្ឌិតបានលើកឡើងថា ៖ ការព្យាបាលដោយឥតគិតថ្លៃនេះ បានជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសបរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគិតគូរអំពីសុខុមាលភាពប្រជាពលរដ្ឋ ។ សកម្មភាពមនុស្សធម៌នេះ ពិតជាមានតម្លៃណាស់ ដែលកើតចេញអំពីទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក ដែលបានរួមគ្នាបង្កើតជាក្រុមមួយ ដើម្បីធ្វើការងារមនុស្សធម៌ ហើយអំពើល្អនេះត្រូវបានចងចាំ និងកត់ត្រាទុកនៅក្នុងក្រៅអៅបេះដូងរបស់ប្រជាពលរដ្ឋខ្មែរ ៕
ដោយ ៖ ហេង សម្បត្តិ និង ថេត វិចិត្រ
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_07-43-01-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_07-42-59-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_07-42-56-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_07-43-29-1024x906.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_07-43-21-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_07-43-18-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_07-43-15-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_07-43-11-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_07-43-07-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_07-43-05-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_07-43-03-1024x682.jpg)