ស្នងការនគរបាលខេត្តឧត្តរមានជ័យអញ្ជើញសួរសុខទុក្ខកងកម្លាំងដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ឧត្តរមានជ័យ៖ ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ​និង​មន្ត្រីក្រោមឱវាទកាលពីថ្ងៃទី៧ ខែកុម្ភៈ បានអញ្ជើញសួរសុខទុក្ខ និងបាន​នាំយកអំណោយ រួមទាំងថវិកាមួយចំនួនរបស់អគ្គស្នងការនគរបាលជាតិ នាយឧត្ដម​សេនីយ៍ ស ថេត ជូនដល់កងកម្លាំងដែលកំពុងឈរជើងនៅ​តាមបណ្តោយ​ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

ក្នុងដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែនឧត្តមសេនីយ៍ទោ ខូវ លី បានជួប​សួរសុខទុក្ខ កម្លាំងប៉ុស្ដិ៍នគរបាលការ​ពារព្រំដែន​គោកចុងព្រិច នៃវរសេនាតូច​នគរបាលការពារព្រំដែនគោកលេខ៩០៥ និងបន្តចុះត្រួតពិនិត្យភូមិសាស្ត្រ​តាមខ្សែបន្ទាត់​ព្រំដែន ត្រួតពិនិត្យចំណុចទីតាំងបង្គោលព្រំដែន ការកសាង​អង្គភាព អគារស្នាក់ការ សម្ភារៈមធ្យោយបាយ ការថែរក្សាទុក​ដាក់សម្ភារៈ​ប្រើប្រាស់អាវុធ គ្រាប់ និងណែនាំឱ្យបំពេញបន្ថែម នូវការងារចាំបាច់មួយ​ចំនួនទៀត។

ដោយឡែកអំណោយរបស់នាយឧត្ដមសេនីយ៍ ស ថេត មានថវិកាមួយចំនួន មី ភេសជ្ជៈ និងការ៉ុងច្រកដី៕
ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner