អគ្គិភ័យឆាបឆេះសណ្ឋាគារប្រណីតនៅអង់គ្លេស

បរទេស ៖ ក្រុមអ្នកពន្លត់អគ្គីភ័យ បាននិយាយថា មនុស្សជាង ១០០នាក់ត្រូវបានបង្ខំ ឲ្យជម្លៀសចេញពីសណ្ឋាគារ ដ៏ប្រណិតមួយកន្លែង ក្នុងប្លុក Marylebone​ នៃទីក្រុងឡុងដ៍ បន្ទាប់ពីភ្លើងឆាបឆេះ ក្នុងថ្ងៃទិវា នៃសេចក្តីស្រលាញ់។

កាលពីថ្ងៃសុក្រ ក្រុមពន្លត់អគ្គីភ័យទីក្រុងឡុងដ៍ បាននិយាយ នៅលើបណ្តាញសង្គម X ថា បានប្រើម៉ាស៊ីនពន្លត់អគ្គីភ័យ ប្រហែល២០គ្រឿង និងអ្នកពន្លត់អគ្គីភ័យ ប្រហែល១២៥នាក់ នៅនឹងសណ្ឋាគារ Chiltern Firehouse​ ដែលបានឆេះ។ មន្ត្រីអគ្គីភ័យបានប្រើប្រាស់រថយន្តស្ទូច ដើម្បីពន្លត់អណ្តាតភ្លើង នៅពេលដែលវាបានឆាបឆេះ ផ្នែកខាងលើ នៃអាគារ។

ក្រោយការអន្តរាគមន៍ ម្ចាស់សណ្ឋាគារបាននិយាយថា អគ្គិភ័យបាន «រលត់ទាំងស្រុង» ដោយគ្មានអ្នករងរបួស នោះទេ ប៉ុន្តែ មូលហេតុ នៃការឆាបឆេះ មិនទាន់ដឹង នៅឡើយទេ។

យោងតាមក្រុមពន្លត់អគ្គីភ័យ ទីក្រុងឡុងដ៍ អគ្គីភ័យបានចាប់ផ្តើមឆេះ ចេញពីបំពង់ និងរាលដាល ពីជាន់ផ្ទាល់ដី ទៅដល់ដំបូលសណ្ឋាគារ កម្ពស់៤ជាន់។ សណ្ឋាគារនេះ ត្រូវបានសាងសង់ កាលពីឆ្នាំ១៨៨៩៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner