សម្តេចតេជោ មានកូវីដ-១៩ និងក្រើនរម្លឹកឱ្យជនរួមជាតិប្រុងប្រយ័ត្នជំងឺនេះទាំងអស់គ្នា

នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមថា ដើម្បីជៀសវាងការភ័នច្រឡំពីការអវត្តមានរបស់ខ្ញុំក្នុងអង្គប្រជុំពេញអង្គព្រឹទ្ធសភានាថ្ងៃស្អែក និងការលុបចោលកម្មវិធីជួបភ្ញៀវមួយចំនួន ពិសេសការចូលគាល់ព្រះមហាក្សត្រនាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ។ ខ្ញុំសូមជម្រាបថា ពេលនេះខ្ញុំ មានកូវីដ១៩ ហើយបន្ទាប់ពីក្អក ហៀរសំបោរមួយយប់មួយថ្ងៃកន្លងមកនេះ។ ជម្ងឺកូវីដមិនទាន់ទៅណាឆ្ងាយទេ សូមប្រុងប្រយ័ត្នទាំងអស់គ្នា៕

ads banner