សម្តេចតេជោ៖ មានអ្នកបន់ឱ្យសម្តេចឆាប់ជា មានចំនួនច្រើនលើសលប់ និងមានអ្នកបន់ឱ្យសម្តេចឆាប់ស្លាប់ មានចំនួនតិចតួចដែលសុទ្ធសឹងតែពួកជ្រុលនិយម
ភ្នំពេញ៖ តាមរយៈបណ្តាញសង្គម នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា មានអ្នកបន់ឱ្យសម្តេចឆាប់ជា ដែលមានចំនួនច្រើនលើសលប់ និងមានអ្នកបន់ឱ្យសម្តេចឆាប់ស្លាប់ដែលមានចំនួនតិចតួចដែលសុទ្ធសឹងតែពួកជ្រុលនិយម។
សម្តេចតេជោបានសរសេរយ៉ាងដូច្នេះថា ៖ អ្នកជម្ងឺកូវីដវាយកូនគោល ! មានអ្នកបន់ឱ្យខ្ញុំឆាប់ជាដែលមានចំនួនច្រើនលើសលប់ និងមានអ្នកបន់ឱ្យខ្ញុំឆាប់ស្លាប់ដែលមានចំនួនតិចតួចដែលសុទ្ធសឹងតែពួកជ្រុលនិយម។ ព្រឹកនេះខ្ញុំប្រើពេលជាង៣ម៉ោងវាយកូនគោលកម្លាំងប្រៀបដូចយុវជនអាយុជាង៣០ឆ្នាំ ពេលវាយ driver ចេញ។ គ្មានក្អក គ្មានហៀរសំបោរ។ ទាំងគ្រូពេទ្យ និងបងប្អូនផ្សេងទៀតបានលើកទឹកចិត្តឱ្យខ្ញុំហាត់ប្រាណទើបឆាប់ជាសះស្បើយ។ ខ្ញុំយកការវាយកូនគោលដែលជាកីឡាដែលខ្ញុំចូលចិត្តដើម្បីហាត់ប្រាណ តែខ្ញុំនៅតែប្រុងប្រយ័ត្នមិនឱ្យជម្ងឺខ្ញុំឆ្លងទៅអ្នកផ្សេងទៀត ពិសេសកូនៗដែលបម្រើការងារនៅតារាងកូនគោល។ ដរាបណាការធ្វើតេស្តនៅតែមានវិជ្ជមានកូវីដ.19 ខ្ញុំតែមិនចូលរួមប្រជុំ ឬទទួលភ្ញៀវនោះទេ។ ខ្ញុំសង្ឃឹមថានឹងបានចូលរួមអាពាហ៍ពិពាហ៍កូនអ្នកឧកញ្ញា លី ហួរ នៅថ្ងៃ៧ មីនា ២០២៥ខាងមុខ៕
ដោយ៖ពលជ័យ


