មន្ត្រីកំពូលកូរ៉េខាងជើងទៅជួប ពូទីន សង្ស័យបញ្ជូនទ័ពថែម

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលជួបជាមួយមន្ត្រីកំពូលកូរ៉េខាងជើង ខណៈក្រុងសេអ៊ូល និយាយថា កូរ៉េខាងជើងដាក់ពង្រាយទាហានបន្ថែមទៀត ទៅកាន់ប្រទេសរុស្ស៊ី។

លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយលោក Ri Hi-yong លេខាគណៈកម្មាធិការកណ្តាល នៃគណបក្សពលករកូរ៉េខាងជើង នៅវិមានក្រឹមឡាំង ស្ថិតក្នុងទីក្រុងមូស្គូ កាលពីថ្ងៃព្រសហ្បតិ៍។

កិច្ចពិភាក្សានេះ បានធ្វើឡើង នៅពេលដែលមន្ត្រីម្នាក់ មកពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់កូរ៉េខាងត្បូង បានប្រាប់ AFP ថា កូរ៉េខាងជើង បានបញ្ជូនទាហានបន្ថែម ទៅកាន់ប្រទេសរុស្ស៊ី និង បានដាក់ពង្រាយកងទ័ពរបស់ខ្លួនឡើងវិញ មួយចំនួន ទៅកាន់សមរភូមិជួរមុខ នៅក្នុងតំបន់ Kursk ។

យ៉ាងណាក៏ដោយ ទាំងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង មិនបានបញ្ជាក់ផ្លូវការថា ការដាក់ពង្រាយនេះទេ គឺជារឿងពិត ឬ យ៉ាងណានោះទេ។ ប៉ុន្តែ ប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ រួមទាំង រំលេចនូវឃ្លាមួយ ស្តីពីការពារគ្នា ទៅវិញទៅមក អំឡុងពេល ដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើទស្សនកិច្ចដ៏កម្រ ទៅកាន់កូរ៉េខាងជើង កាលពីឆ្នាំមុន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner