សម្តេច ម៉ែន សំអន ចាត់ទុកស្ត្រីគឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច សង្គម តាមរយៈការចូលរួមចំណែយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា ស្ត្រីគឺជាឆ្អឹងខ្នង នៃ​សេដ្ឋកិច្ច សង្គម តាមរយៈការចូលរួមចំណែយ៉ាង​សកម្ម​ក្នុងកិច្ច​អភិវឌ្ឍន៍ប្រទេសជាតិ។

សម្តេចបានបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាល ក្រោមការដឹក​នាំ​ប្រក​ដោយ​គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុក្ខដាក់ខ្ពស់ លើការលើក​កម្ពស់តម្លៃស្ត្រី ផ្តល់ឱកាសការងារ និងអត្ថប្រយោជន៍​ដល់ស្ត្រី​ជា​ច្រើននៅតាមក្រសួង ស្ថាប័នអង្គភាពសាធារណៈ ក៏ដូចជា​វិស័យ​ឯកជន សំដៅធ្វើយ៉ាងណាឲ្យ មានការចូលរួមកាន់តែ​ច្រើន និងប្រកបដោយគុណភាព ប្រសិទ្ធភាពការងារ ក្នុងកិច្ចដំ​ណើរ​ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ»។

ការថ្លែងចាត់ទុកបែបនេះរបស់សម្ដេចម៉ែន សំអន នៅក្នុងពិធី​អបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោម​ប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេង​ស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នារសៀល​ថ្ងៃ​ទី៣ ខែមីនា ឆ្នាំ២០២៥។

ថ្លែងក្នុងពិធីនោះសម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍​សំ​ណេះ​​សំណាលក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាន​នាំយក​ការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹក​ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កិត្តិយស​សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមា​ជិកសមាជិកាដែលបានចូលរួមនាថ្ងៃនេះ។

សម្តេច បានមានបន្តទៀតថា ប្រធានបទឆ្នាំនេះ ក៏មានគោល​បំណង គូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន និង​អនុវត្ត​​សិទ្ធិការលើក កម្ពស់សមភាពយេនឌ័រ និងការបង្កើនភាព​អង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា និងបានផ្តោត​សំខាន់​ក្នុងការ ធ្វើការរួមគ្នា ប្រកបដោយសហថាមពលទាញ​យក​អត្ថប្រយោជន៍ពីភាគលាភយេនឌ័រ តាមរយៈអភិក្រម​ជីវ​ភាព នៃ ប្រព័ន្ធតួអង្គតែមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិង​លើក​កម្ពស់​សុខុមាលភាពសង្គម ព្រមទាំងចូលរួមអបអរសាទរ ខួប៣០ឆ្នាំ នៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង និងយុទ្ធនាការ​នានា​របស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធទៅនឹង ការ​លើក​​កម្ពស់​ភាពយេនឌ័រ និងការបង្កើនភាពអង់អាច ចំពោះ​ស្ត្រីនិងក្មេងស្រី៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner