ប្រកាសដាក់ឱ្យដំណើរការគម្រោងគំនិតផ្តួចផ្តើមដើម្បីពង្រឹងការអប់រំ សុខភាព អាហារូបត្ថម្ភ និងអនាម័យសម្រាប់កុមារនៅ​សហគមន៍​ដែលរងគ្រោះនៅកម្ពុជា

ភ្នំពេញ៖គម្រោងពង្រឹងការអប់រំ សុខភាព អាហារូបត្ថម្ភ និងអនាម័យ​សម្រាប់កុមារនៅសហគមន៍ដែលរងគ្រោះនៅកម្ពុជា​នឹងប្រកាស​ដាក់ដំណើរការជាផ្លូវការនៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នាសណ្ឋាគារ រ៉ាហ្វាលឡឺរ៉ូយ៉ាល់ ភ្នំពេញ ក្រោមអធិបតីភាព​ឯកឧត្តម​សាស្រ្តា​ចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម វ៉ាង វ៉ិនពីន (HE. Mr. Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន​ប្រចាំព្រះ​រាជាណាចក្រ​កម្ពុជា លោកបណ្ឌិត វីល ផាកស៍ (Will Parks)​នាយកយូនីសេហ្វប្រចាំកម្ពុជា ។

សូមជម្រាបថា គម្រោងនេះផ្តួចផ្តើមដោយព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន និងយូនីសេហ្វ ។យោង​តាមសេចក្តី​ប្រកាសព័តមានរបស់យូនីសេហ្វ ប្រចាំកម្ពុជាបានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍នឹងមានសុន្ទរកថាស្វាគមន៍ របស់​លោកបណ្ឌិត Will Parks នាយកយូនីសេហ្វ ប្រចាំនៅកម្ពុជា , ចំណាប់អារម្មណ៍​របស់ឯកឧត្តម វ៉ាង វ៉ិនពីន ឯកអគ្គរដ្ឋ​ទូត វិសាមញ្ញ និងពេញ​សមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជា​ណាចក្រ​កម្ពុជា និង មតិសំណេះ​សំណាល​របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រកាស​ដាក់ឱ្យដាក់​ដំណើរការគម្រោង ។

សូមបញ្ជាក់ថា ដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិនៃសាធារណរដ្ឋប្រជាមានិតចិន មានគោល​បំណងបំពេញចន្លោះខ្វះខាតនៃគុណភាព និងលទ្ធភាពក្នុងការ​ទទួលសេវាកម្មសំខាន់ៗសម្រាប់កុមារ ស្ត្រី និងគ្រួសារកម្ពុជា។ សេវានេះរួមមានការថែទាំទារកទើបនឹងកើត ការគាំទ្រកុមារមាន​ពិការភាព ការជួយដល់កុមារ​ដែលមានហានិភ័យនៃកង្វះអាហារូបត្ថម្ភ ជនជាតិភាគតិច និងគ្រួសារដែលងាយរងគ្រោះ ក្នុងតំបន់ដាច់​ស្រយាល៕

ដោយ៖មុនី
រូបថត៖ឯកសារ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner