រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី បើកកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌ការប្រើពាក្យសម្តីមិនសមរម្យរបស់ពិធីករ ជួប វុត្ថា ទៅកាន់ស្រ្តីភេទ

(ភ្នំពេញ)៖ ក្រុមការងារ នៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ លោក ជួប វុត្ថា ពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី តាមរយៈវីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ។

ក្រសួងព័ត៌មានបានឱ្យដឹងថា ចំពោះ លទ្ធផលក្នុងកិច្ចប្រជុំនេះ ពិធីករឈ្មោះ ជួប វុត្ថា ហៅ MC Vutha បង្ហាញការសោកស្តាយ និងសូមអភ័យទោសជាសាធារណៈចំពោះប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូបព្រមទាំងសាធារណជនចំពោះកំហុសឆ្គងដោយខ្វះការពិចារណាទៅកាន់ស្ត្រី ដែលធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រី ។

គួររំលឹកថា សម្រាប់ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១ ខែមីនា នៅខណ្ឌកំបូល នៅក្នុងកម្មវិធីប្រដាល់មួយរៀបចំដោយក្រុមហ៊ុន វឌ្ឍនៈ ។ សម្រាប់MC ជួបវត្ថា ជាពិធីករប្រដាល់នៅស្ថានីយទូរទស្សន៍មួយ ក្នុងកម្មវិធីនេះដោយបានប្រើពាក្យសម្តីលែបខាយចំពោះនារីដែលលើកស្លាកទឹកប្រដាល់ ហើយក៏ជាអ្នកផ្សព្វផ្សាយវិស័យទេសចរណ៍ដ៏ល្បីមួយរូបនៅតាមបណ្តាញសង្គមផងដែរ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner