សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះជាង ២ពាន់គ្រួសារនៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២ ២៥០គ្រួសារនៅ មកពីស្រុកចំនួនពីរ និងក្រុងមួយ គឺស្រុកបន្ទាយអំពិល ស្រុកចុងកាល់ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៥នេះ ត្រូវបានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា អញ្ជើញសាកសួរសុខទុកដោយផ្ទាល់ និងផ្តល់អំណោយម​នុស្ស​ធម៌ ដើម្បីជួយសម្រាលការលំបាក។

ក្នុងឱកាសជំនួបដ៏ស្និទ្ធស្នាល និងកក់ក្ដៅក្រៃលែង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកនូវព្រះរាជសវនីយ៍ ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាក​បាទ​ក្រហមកម្ពុជាដែលបានផ្ដាំ ផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកដ៏ជ្រាលជ្រៅ ចំពោះ​ប្រជានុរាស្ត្រ ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ប្រកបដោយក្ដីអាណិត​ស្រលាញ់ ជាពន់ពេក។

ជាមួយគ្នានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានបង្ហាញនូវក្ដីអាណិតស្រលាញ់ និងភាពកក់ក្ដៅជូនចំពោះប្រជាពលរដ្ឋនៃគ្រួសារងាយរងគ្រោះទាំង​អស់​និយាយជារួម និងនិយាយដោយឡែកសម្រាប់ខេត្តឧត្តរមានជ័យ ដែល​សម្ដេចតែងតែគិតដល់និងព្រួយបារម្ភជានិច្ចចំពោះការរស់នៅរបស់​បងប្អូន។

សូមជម្រាបថា អំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋងាយ​រងគ្រោះ​ទាំង២ ២៥០ គ្រួសារ រួមមាន៖ អង្ករ៣០គីឡូក្រាម, មីមួយកេស, ត្រីខ១០​កំប៉ុង,ទឹកស៊ីអ៊ីវប្រាំមួយដប,ប្រេងឆាមួយដបចំណុះ១.៩លីត្រ,សាប៊ូកក់សក់មួយដបធំ,ស្ករសមួយ​គីឡូក្រាម, ឃីតមួយកញ្ចប់ មាន៖ (សារុង ក្រមា មុង ភួយ), នំប៉័ងបាក់យ៉ុងមួយដើម, ទឹកបរិសុទ្ធមួយដប និងថវិកាពីរម៉ឺនរៀល៕
ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner