បាញ់ប្រហារស្លាប់មនុស្ស២២នាក់ នៅអេក្វាទ័រ

បរទេស ៖ ក្រុមមន្ត្រីបាននិយាយថា ក្រុមគូប្រជែង នៃក្រុមជួញដូរគ្រឿងញៀនអេក្វាទ័រ បានបើកការបាញ់ប្រហារដាក់គ្នា នៅក្នុងទីក្រុងកំពង់ផែ Guayaquil បណ្តាលឱ្យមនុស្សស្លាប់ យ៉ាងតិចណាស់ ២២នាក់ និងរបួស៣នាក់ ផ្សេងទៀត។

ប៉ូលីសបានប្រាប់ AFP ថា ការប្រយុទ្ធគ្នា ដោយកាំភ្លើង គឺពាក់ព័ន្ធនឹងក្រុមក្មេងទំនើង Los Tigerones ដែលជាក្រុមមានឥទ្ធិពលបំផុតមួយ។
អេក្វាទ័រគឺជាផ្ទះរបស់ក្រុមឧក្រិដ្ឋជន ដែលជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀន និងជំរិតទារប្រាក់ ដែលបង្កឱ្យមានការបំផ្លិចបំផ្លាញ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អេក្វាទ័រធ្លាក់ចូលទៅក្នុងអំពើហឹង្សា ចំពេលមានការរីករាលដាល យ៉ាងឆាប់រហ័ស នៃ ក្រុមឈ្មួញឆ្លងដែន ដែលប្រើប្រាស់កំពង់ផែ របស់ខ្លួន ដូចជា Guayaquil ជាដើម ដើម្បីដឹកជញ្ជូនកូកាអ៊ីន ទៅកាន់ សហរដ្ឋអាមេរិក និង អឺរ៉ុប។

កាលពីខែមុន ប្រធានាធិបតី Daniel Noboa បាននិយាយថា លោកនឹងស្នើឱ្យប្រទេសសម្ព័ន្ធមិត្ត បញ្ជូនកងកម្លាំងពិសេស ដើម្បីជួយ ក្នុងការបង្ក្រាប ក្រុមឧក្រិដ្ឋជន ទាំងនេះ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner