លោក Trump ផ្ញើលិខិតគំរាមអ៊ីរ៉ង់ជំរុញការចរចារំសាយអាវុធនុយក្លេអ៊ែរ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ និយាយថា លោកបានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅកាន់អ៊ីរ៉ង់ ដើម្បីបើកកិច្ចពិភាក្សាស្តីពីការទប់ស្កាត់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ឬចង់ប្រឈមមុខនឹងកម្លាំងយោធា។

លោក Trump បានប្រាប់ទូរទស្សន៍ Fox Business យ៉ាងដូច្នេះថា ខ្ញុំបានសរសេរសំបុត្រឱ្យអ៊ីរ៉ង់ ហើយខ្ញុំសង្ឃឹមថា អ៊ីរ៉ង់នឹងយល់ព្រមចរចា ពីព្រោះប្រសិនបើយើងរើសផ្នែកយោធា នោះវានឹងក្លាយជារឿងដ៏គួរឱ្យភ័យខ្លាចសម្រាប់អ៊ីរ៉ង់… អាមេរិកនឹងមិនអាចអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរជាដាច់ខាត។

លោក ត្រាំ ដែលវិលមកកាន់អំណាចវិញនៅសេតវិមានក្នុងខែមករា បានអនុវត្តគោលនយោបាយ “សម្ពាធអតិបរមា” ប្រឆប្រឆាំងអ៊ីរ៉ង់ឡើងវិញ ដោយចោទប្រកាន់ថា ប្រទេសនេះកំពុងស្វែងរកលទ្ធភាពផលិតអាវុធនុយក្លេអ៊ែរ។

តួយ៉ាង កាលពីខែមុន មេធំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និយាយថា អ៊ីរ៉ង់កំពុងបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់ទៅ ៦០ភាគរយ ស្ទើរតែដល់កម្រិតអាចផលិតអាវុធនុយក្លេអ៊ែរ ហើយថា កិច្ចព្រមព្រៀងឆ្នាំ ២០១៥ គឺជាសំបកទទេ និងគ្មានខ្លឹមសារទៀតទេ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner