Zelensky គ្មានជំនឿលើរុស្ស៊ី ចំពោះបទឈប់បាញ់
បរទេស៖ មេដឹកនាំនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃពុធថា ប្រទេស អ៊ុយក្រែនគ្មានការជឿជាក់ លើប្រទេសរុស្ស៊ី ជុំវិញសំណើបទឈប់បាញ់ នោះទេ។
ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky មានប្រសាសន៍ថា «ទីក្រុង Kyiv មិនមាន ការជឿទុកចិត្ត លើប្រទេសរុស្ស៊ី ទោះបីជាបានយល់ព្រមដាក់សំណើរបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ រយៈពេល៣០ថ្ងៃ ដល់ទីក្រុងម៉ូស្គូ ក៏ដោយ»។
លោក Zelensky បាននិយាយ អំឡុងសន្និសីទកាសែត នៅទីក្រុង Kyiv ថា «គ្មាននរណាម្នាក់ ក្នុងចំណោមពួកយើងជឿទុកចិត្ត លើជនជាតិរុស្ស៊ីទេ»។
ប្រធានាធិបតីអ៊ុយក្រែន ជឿជាក់ថា កិច្ចប្រជុំនៅក្នុងប្រទេស អារ៉ាប៊ីសា អូឌីត ធ្វើឱ្យខកចិត្តចំពោះផែនការរបស់រុស្ស៊ី ដោយសារតែកើនឡើងពេញលេញ នៃទំនាក់ទំនងរវាងអ៊ុយក្រែន និងអាមេរិក ពោលគឺបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Kyiv បានដាក់សំណើបទឈប់បាញ់ រយៈពេល ៣០ថ្ងៃ។ សំណើផ្អាកការប្រយុទ្ធគ្នា រវាងរុស្ស៊ីនិងអ៊ុយក្រែន ក្រោយសង្គ្រាមដ៏ឃោរឃៅ ជាងបីឆ្នាំ បានកើតមានឡើង បន្ទាប់ពីកិច្ចពិភាក្សាដ៏តឹងរ៉ឹង រវាងមន្ត្រីអ៊ុយក្រែន និងអាមេរិក នៅអារ៉ាប៊ី សាអូឌីត៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត