យូអ៊ិនចោទអ៊ីស្រាអែលប្រព្រឹត្ត “អំពើប្រល័យពូជសាសន៍” នៅហ្គាហ្សា

ហ្គាហ្សា ៖ ក្រុមហាម៉ាស់និយាយថា យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា អ៊ីស្រាអែលបានប្រព្រឹត្ត “អំពើប្រល័យពូជសាសន៍ និងការរំលោភបំពានមនុស្សធម៌” នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងអំឡុងសង្រ្គាមនៅតំបន់ហ្គាហ្សា។

គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍និយាយថា អ៊ីស្រាអែលបានវាយប្រហារដោយចេតនា និងបំផ្លាញមជ្ឈមណ្ឌលសម្ភពដ៏សំខាន់របស់តំបន់ហ្គាហ្សា។

ក្នុងពេលដំណាលគ្នា អ៊ីស្រាអែលនៅបានឡោមព័ទ្ធ និងរារាំងជំនួយ រួមទាំងឱសថសម្រាប់ធានាសុវត្ថិភាពនៅពេលមានផ្ទៃពោះ ការសម្រាលកូន និងការថែទាំទារកទើបនឹងកើតជាដើម។

បើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការនេះ អ៊ីស្រាអែលបានបំផ្លាញផ្នែកខ្លះនៃសមត្ថភាពបន្តពូជរបស់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា តាមរយៈការបំផ្លាញប្រព័ន្ធថែទាំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។

ទង្វើនេះស្មើនឹងការប្រព្រឹត្ត “អំពើប្រល័យពូជសាសន៍ចំនួនពីរប្រភេទ” ក្នុងអំឡុងការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដែលបានចាប់ផ្តើមបន្ទាប់ពីការវាយប្រហារដោយពួកសកម្មប្រយុទ្ធហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣។

ទោះបីជាយ៉ាងណា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលរបាយការណ៍របស់គណៈកម្មការនេះ នេះ ដោយនិយាយថា វាជា “ការអះអាងមិនពិត និងមិនសមហេតុផល”៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner