អាមេរិកឲ្យអ៊ីរ៉ង់ទទួលខុសត្រូវរាល់ការវាយប្រហាររបស់ហ៊ូធី

បរទេស ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយថា ប្រទេសអ៊ីរ៉ង់ “នឹងទទួលខុសត្រូវ” ចំពោះការវាយប្រហារទាំងឡាយណា បង្កឡើងដោយក្រុមឧទ្ទាម ហ៊ូធី។

ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងឲ្យអ៊ីរ៉ង់ ទទួលខុសត្រូវដោយផ្ទាល់ចំពោះការវាយប្រហារណាមួយ នាពេលអនាគត របស់ពួកឧទ្ទាមហ៊ូធី។

ការលើកឡើងនេះ បានកើតឡើង ខណៈដែលគេជឿថា ក្រុមប្រដាប់អាវុធ នៅប្រទេសយ៉េមែននេះ គាំទ្រដោយអ៊ីរ៉ង់ ហើយបានកំណត់គោលដៅ វាយប្រហារ លើនាវាអាមេរិក និងនាវាបរទេស ជាច្រើន នៅក្នុងសមុទ្រក្រហម។

លោក Trump បានបង្ហោះ នៅលើវេទិកាសង្គម Truth Social របស់លោកថា « រាល់ការបាញ់ប្រហារដោយក្រុម Houthis គឺជាការដឹកនាំរបស់អ៊ីរ៉ង់ ហើយ អ៊ីរ៉ង់ នឹងត្រូវទទួលខុសត្រូវ ហើយក៏ចាំទទួលរងនូវផលវិបាក វិញដែរ»។

ការរុញឲ្យអ៊ីរីង់ទទួលខុសត្រូវនេះ បានកើតឡើង ក្រោយអាមេរិកបើកការវាយប្រហារយ៉ាងចាស់ដៃ លើពួកហ៊ូធី នៅយ៉េម៉ែន កាលពីចុងសប្តាហ៍ តែក្រុមនេះបានអះអាងថា បានបាញ់នាវាអាមេរិកវិញ ជាការសងសឹកផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner