ប្រជាជនកម្ពុជា បញ្ចេញសំឡេង ដើម្បីធម្មជាតិ នៅក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំ២០២៥

(ភ្នំពេញ)៖ ទិវាមួយម៉ោងសម្រាប់ភពផែនដី នៅកម្ពុជា ឆ្នាំ២០២៥ បានប្រាព្ធឡើងពោរពេញទៅដោយភាពសប្បាយរីករាយ ការអប់រំចំណេះដឹង និងកិច្ចសហការដ៏មានប្រសិទ្ធភាព។ មនុស្សជាង 1000 នាក់ បានមកពីគ្រប់ទិសទី ដើម្បីចូលរួមចលនានេះ ដោយរួបរួមគ្នាជាធ្លុងមួយ ដើម្បីការពារអ្វីដែលសំខាន់បំផុតគឺ «អនាគតរបស់យើង»។ ពួកយើងបានតាំងចិត្តគ្រប់ៗគ្នាថានឹង ការពារប្រភេទសត្វកម្ររបស់យើង និងប្រព័ន្ធអេកូឡូស៊ី ដោយផ្ដើមចេញពីការគាំទ្រទំនិញប្រកបដោយនិរន្តរភាព និងការបដិសេធការប្រើប្រាស់ថង់ផ្លាស្ទិក រួមបញ្ចូលទាំងការប្រើប្រាស់ថាមពលបានយ៉ាងត្រឹមត្រូវផងដែរ។

ប្រសិនបើអ្នកខកខានក្នុងការចូលរួម ទិវាមួយម៉ោងសម្រាប់ភពផែនដីនៅក្នុងឆ្នាំនេះ កុំទាន់សោកស្ដាយ! សូមពិនិត្យមើលបណ្ដុំរូបភាពនៃសកម្មភាពរបស់កម្មវិធីខាងក្រោមនេះ ដើម្បីមើលស្តង់ពិព័រណ៍ដៃគូក្នុងស្រុករបស់យើង រួមទាំង ពិធី “បិទភ្លើង” និងទស្សនីយភាពនៃការប្រគុំតន្ត្រីដ៏អស្ចារ្យរបស់ KAI-ខាយ និងសកម្មភាពជាច្រើនទៀត!

យើងខ្ញុំសូមថ្លែងសេចក្ដីអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូ រដ្ឋាភិបាលទាំងអស់ មានដូចជាក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងរដ្ឋបាលខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។ សូមអរគុណជាពិសេសចំពោះវិស័យឯកជន និងដៃគូអង្គការក្រៅរដ្ឋាភិបាល ជាពិសេស IUCN សម្រាប់ការរួមចំណែកចំពោះទិវាមួយម៉ោងសម្រាប់ភពផែនដីផែនដីឆ្នាំ ២០២៥៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner