សមិទ្ធផលនានាក្នុងវត្តរស្មីសង្កែ តម្លៃជិតមួយសែនដុល្លារ ត្រូវបានប្រារព្ធពិធីសម្ពោធ ឆ្លង
កំពង់ចាម៖សមទ្ធិផលនានាក្នុងវត្តរស្មីសង្កែ ស្ថិតនៅក្នុងឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានប្រារព្ធពិធីបុណ្យឆ្លង និងសម្ពោធដាក់ប្រើប្រាស់កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
សមិទ្ធផលដែលសម្ពោធឆ្លងរួមមាន ដំបូលព្រះវិហារ កុដិមួយខ្នង និងស្រះទឹក ជាដើម។សំណង់ទាំងនេះចំណាយថវិកាសាងសង់ចំនួនជិតមួយសែនដុល្លារអាមេរិក ។
ក្នុងឱកាសអញ្ជើញចូលរួមឯកឧត្ដមអភិបាលខេត្តកំពង់ចាមបានចូលរួមអបអរសាទរ ចំពោះ វត្តរស្មីសង្កែ ដែលទទួលបាននូវសមិទ្ធផលថ្មីៗ និងថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមជាបច្ច័យតាមកម្លាំងសទ្ធា ដើម្បី កសាងបង្ហើយនូវសមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងទឹកដីស្រុកព្រៃឈរ ដើម្បីតម្កល់ទុកជាទីសក្ការៈសម្រាប់ជន្មានុជនគ្រប់វ័យទាំងបច្ចុប្បន្ន និងតទៅអនាគត ៕
ដោយ៖លី ពៅ