ណាតូធ្វើសមយុទ្ធនៅសមុទ្រមេឌីទែរ៉ាណ
បរទេស៖ សម្ព័ន្ធយោធាអន្តរជាតិណាតូ (NATO) បានធ្វើសមយុទ្ធ នៅសមុទ្រមេឌីទែរ៉ាណេ ដែលប្រមូលផ្តុំទាហាន មកពីប្រទេសផ្សេងៗគ្នា។
ណាតូបានបញ្ជាក់ កាលពីថ្ងៃអង្គារថា គោលបំណងសំខាន់ នៃសមយុទ្ធ NEPTUNE STRIKE 25-1 គឺដើម្បីបង្កើនល្បឿន ភាពបត់បែន ការបញ្ជា និងការគ្រប់គ្រង នៃការវាយប្រហាររបស់កងទ័ពជើងទឹក និងកម្មវិធី Amphibious ។
លោកឧត្តមនាវីទោ Isidro Carrara បាននិយាយថា «បញ្ហាប្រឈម គឺត្រូវត្រៀមខ្លួន គឺដើម្បីទប់ស្កាត់ការគំរាមកំហែងធំៗ ដែល NATO អាចជួប នៅពេលណាមួយ។ ណាតូ ហ្វឹកហាត់នៅសមុទ្រ លើអាកាស និង នៅលើដី ជារៀងរាល់ថ្ងៃ»។
ណាតូ ធ្លាប់ប្រកាសថា TRIKE 25-1 ជាការរំលឹកឡើងវិញ ជាលើកដំបូង នៃសកម្មភាពប្រុងប្រយ័ត្នសន្តិភាព សម្រាប់ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រទេស ប៊ុលហ្គារី កាណាដា បារាំង ក្រិច អ៊ីតាលី ម៉ាសេដូនៀ ន័រវែស ព័រទុយហ្គាល់ រូម៉ានី អេស្ប៉ាញ ទួរគី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ប្រភពថា ផ្តោតសំខាន់ នៅទូទាំងតំបន់មេឌីទែរ៉ាណេ រួមមានទាំងនាវាផ្ទុកយន្តហោះ អមជាមួយសកម្មភាពវាយប្រហារ រយៈចម្ងាយឆ្ងាយ នៅទូទាំងផ្នែកខាងត្បូង និងភាគអាគ្នេយ៍ និងការអនុវត្តសមត្ថភាពសង្គ្រាម ប្រឆាំងនាវាមុជទឹកនៅសមុទ្រមេឌីទែរ៉ាណេ ខាងកើត៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត