វីដេអូ៖ ខ្លីៗអំពីល្បែងប្រជាប្រិយខ្មែរ
_________________________________
នៅក្នុងដំណើររបស់កម្ពុជា ល្បែងប្រជាប្រិយខ្មែរមានប្រវត្ដិជាយូរលង់ណាស់មកហើយ។ ជាការគួរឱ្យកត់សម្គាល់ ល្បែងប្រជាប្រិយបានដើរ
តួនាទីក្នុងភាពដែលជាទីនិយមរបស់មហាជនទូទៅនៅទូទាំងប្រទេស ជាពិសេសនៅមុនពេលដែលកម្ពុជាត្រូវបានរុញច្រានចូលក្នុងភ្លើងសង្រ្គាមដ៏រ៉ាំរ៉ៃ។
ប៉ុន្តែជាអកុសល នៅក្រោយការធ្វើរដ្ឋប្រហារខុសច្បាប់ និង
ចូលដល់ការគ្រប់គ្រងនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ មហាជនកម្ពុជា ក៏បានអាកខានទាំងស្រុងក្នុងការទទួលបានឱកាសផ្សព្វផ្សាយ និងបន្តតួនាទីជាភ្នាក់ងារថែរក្សាវប្បធម៌ និងប្រពៃណីជាតិ ហើយឱកាសទាំងនេះ ក៏បានប្រែជាផលប្រយោជន៍នៃជាតិសាសន៍ដទៃ ក្នុងការផ្សព្វផ្សាយយកនូវប្រជាប្រិយភាពរបស់គេ។ ផ្ទុយស្រឡះពីសម័យសង្រ្គាម ពេលនេះមហាជនកម្ពុជា បាន និងកំពុងទទួលឱកាសយ៉ាងពេញលេញ ក្នុងការបន្ដផ្សព្វផ្សាយ និងថែរក្សាវប្បធម៌ ប្រពៃណីជាតិ ទៅកាន់អ្នកជំនាន់ក្រោយ និងពិភពលោក ប្រកបដោយដោយក្ដីសង្ឃឹម និងស្នាមញញឹម៕
ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត
To all social media: https://t.me/cambotory
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ល្បែងប្រជាប្រិយ #ខ្មែរ