ប្រជុំ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយដំណើរចេញចូល តាមព្រំដែនកម្ពុជា
(បន្ទាយមានជ័យ)៖ កិច្ចប្រជុំដើម្បីដាក់ផែនការ និងផ្សព្វផ្សាយដល់តាមបណ្តាស្ថាប័នក្រុងស្រុកជាប់ព្រំដែន និងកម្លាំងឈរជើងនៅច្រកទ្វារព្រំដែន ត្រូវបានរៀបចំឡើង នៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ មេសា ឆ្នាំ២០២៥នេះ ក្នុងគោលបំណងរៀបចំសម្របសម្រួលដល់បងប្អូនពលករខ្មែរ និងភ្ញៀវទេសចរជាតិអន្តរជាតិដែលធ្វើដំណើរឆ្លងដែនពីថៃចូលមកកម្ពុជា ក្នុងអំឡុងពិធីបបុណ្សចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ។
ឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយដំណើរចេញចូលរបស់ពលករខ្មែរ បានលើកឡើងថា កិច្ចប្រជុំនាពេលនេះគឺផ្តោតសំខាន់ក្នុងគោលបំណង ៖
១.ដាក់ផែនការនិងផ្សព្វផ្សាយ ដល់បណ្ដាស្ថាប័នក្រុងស្រុកជាប់ព្រំដែន និងកងកម្លាំងតាមព្រំដែន និងកងកម្លាំងឈរជើងនៅច្រកទ្វារព្រំដែន ក្នុងការរៀបចំសម្របសម្រួល ដល់ពលករខ្មែរ និងភ្ញៀវទេសចរណ៍ជាតិ/អន្តរជាតិ ដែលបានធ្វើដំណើរឆ្លងដែនមកកម្ពុជាដើម្បីចូលរួមអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខដ៏ខ្លីនេះត្រូវធ្វើការសម្របសម្រួលរាល់បែបបទទិន្នការនានាជូនដល់ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនពលករខ្មែរឲ្យបានល្អប្រសើរ និងឆាប់រហ័ស ។
២.ការលើកកម្ពស់អោយពលករខ្មែរគ្រប់រូបដែលធ្វើដំណើរឆ្លងដែនទៅធ្វើការ ក្រៅប្រទេសត្រូវមានឯកសារពាក់ព័ន្ធនានាដោយស្របច្បាប់។
៣.ត្រូវលុបបំបាត់ការឆបោកគ្រប់រូបភាពមកលើពលករខ្មែរតាមរយៈមេខ្យល់បញ្ហានេះគឺធ្វើយ៉ាងណាត្រូវចាត់វិធានលុបបំបាត់ឲ្យខាងតែបានដើម្បីសង្គមយើងមិនមានការឆបោកតាមរយៈមេខ្យល់តទៅទៀតនាពេលបច្ចុប្បន្ន។
ឯកឧត្តម សៀក សុជាតិ សង្ឃឹមនិងជឿជាក់ថា គ្រប់អង្គភាពស្ថាប័ន ជំនាញ់ពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តការងារនេះឲ្យបានល្អប្រសើរពិសេសនោះពាក់ព័ន្ធលើករណីធ្វើឯកសារនានាត្រូវតែមានភាពច្បាស់លាស់និងត្រឹមត្រូវទើបបងប្អូនមិនមានការចាញ់បោកតាមរយៈមេខ្យល់តទៅទៀតគឺយើងធ្វើដំណើរដោយស្របច្បាស់ទើបមានសុវត្ថិភាពល្អប្រសើរពិសេសនោះត្រូវបង្ការទប់ស្កាត់ឲ្យខាន់តែរាល់បញ្ហាជួញដូរមនុស្សឆ្លងដែនតាមគ្រប់រូបភាពដែលជាបញ្ហាប្រឈមមួយដែលយើងគ្រប់រូបត្រូវទប់ស្កាត់ឲ្យបានផងដែរ ៕





ដោយ ៖ ឃិន គន្ធា