គិតត្រឹមយប់ថ្ងៃទី១០ ដល់ម៉ោង ៧ព្រឹកថ្ងៃទី១១ ខែ មេសា គុណភាពខ្យល់នៅកម្ពុជា”ល្អណាស់”

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១៧.៨៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

បើយោងតាមសេចក្តីជូនដំណឹងបានបញ្ជាក់ឱ្យដឹងពីបណ្តាខេត្ត និងរាជធានីភ្នំពេញដែលមានដូចជា ៖

*ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ័សាត់ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង និងខេត្តប៉ៃលិន

*ពណ៌បៃតង ៖ គុណភាពខ្យល់ល្អមាន ខេត្តកំពង់ចាម ខេត្តកណ្តាល រាជធានីភ្នំពេញ និង ខេត្តសៀមរាប ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner