ឡានTeslaត្រូវបានគេយកដំបងវាយកម្ទេចប្រឆាំង Elon Musk នៅអង់គ្លេស

បរទេស ៖ ឡាន Tesla ត្រូវបានកម្ទេចចោល ដោយដំបងវាយកូនបាល់ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំដោយក្រុមយុទ្ធនាការ ចក្រភពអង់គ្លេស «Everyone Hates Elon» ឬ «មនុស្សគ្រប់គ្នា ស្អប់ Elon» កាលពីថ្ងៃព្រហស្បតិ៍។

រថយន្តដែលបរិច្ចាគ ត្រូវបានកម្ទេច ដើម្បីបង្កើតស្នាដៃសិល្បៈ «London vs Musk» ឬ «ក្រុងឡុងដ៍ ទល់និង Musk» នឹងត្រូវដាក់លក់ បន្ទាប់ពីវាយកម្ទេច ដើម្បីរៃអង្គាសប្រាក់សម្រាប់ធនាគារអាហារ។

អ្នកចូលរួមម្នាក់ និយាយថា «របៀបវារៈរបស់ Elon Musk ស្តីពីសិទ្ធិឆ្លងដែន និង បញ្ហា នៅ Gaza ធ្វើឱ្យខ្ញុំខូចចិត្ត ហើយខ្ញុំគ្រាន់តែចង់មកទីនេះ ហើយចូលចិត្តបញ្ចេញកំហឹងរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា មានតែការធ្វើបែបនេះទេ ដើម្បីបន្ធូរកំហឹង » ។

គួរបញ្ជាក់ថា កន្លែងដាក់តាំងបង្ហាញឡាន ឬ Showroom របស់ក្រុមហ៊ុនអគ្គិសនី Tesla ដែលមានលោក Elon Musk ជានាយកប្រតិបត្តិ ត្រូវបានវាយប្រហារ ជាបន្តបន្ទាប់ នាពេលថ្មីៗនេះ ស្របពេលដែលមានការផ្ទុះបាតុកម្មតវ៉ា ប្រឆាំងនឹងរូបលោក Musk ជាទីប្រឹក្សាជាន់ខ្ពស់ របស់លោកប្រធានាធិបតី Donald Trump ដែលបានដឹកនាំនាយកដ្ឋានប្រសិទ្ធិភាព រដ្ឋាភិបាលអាមេរិក កាត់បន្ថយចំណាយដ៏លើសលុប នាំឲ្យមានការព្យួរតំណែងបុគ្គលិកសហព័ន្ធ រាប់ម៉ឺននាក់ តែ សកម្មភាពតវ៉ាបានរាលដាល ដល់ប្រទេសផ្សេងទៀត៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner