ទៅលេងខេត្តសៀមរាប អាចប្រើ វាយហ្វាយ សារធារណៈ ដោយឥតគិតថ្លៃ!

ភ្នំពេញ៖ ដោយមើលឃើញពីតម្រូវការនៃការប្រើប្រាស់អ៊ីនធឺណិតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅខេត្តសៀមរាប និងការសាទរពីសាធារណជនចំពោះ វាយហ្វាយ សារធារណៈ(Public WiFi)របស់ ក្រសួងប្រៃសណីយ៍​និងទូរ​គមនា​គមន៍ ផ្តល់ជូន WiFi ដើម្បីសាធារណជនប្រើប្រាស់អ៊ីនធឺណិតដោយឥតគិតថ្លៃ នៅតាមទីតាំងសាធារណៈដូចជា តំបន់អង្គរ ផ្សាររាត្រី និងទីប្រជុំជនផ្សេងទៀតក្នុងខេត្តសៀមរាប។

ក្រសួងប្រៃសណីយ៍បញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ ស្វែងរកទីតាំង ទាំងនេះ ហើយអាចភ្ជាប់ PUBLIC WIFI BY MPTC ឬស្កេន QR Code ដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដើម្បីភ្ជាប់ប្រើ។
តំណភ្ជាប់សម្រាប់មើលទីតាំង WiFi របស់ក្រសួង៖ https://mptc.gov.kh/public-wifi៕

ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner