លោក Bidenថា Trumpបំផ្លាញអស់ច្រើនណាស់
បរទេស ៖ លោក Biden រិះគន់ លោក Trump ពីការបំផ្លិចបំផ្លាញ នាំឲ្យមានការខូចខាតច្រើនណាស់ អំឡុងសុន្ទរកថាដំបូង បន្ទាប់ពីឈប់ធ្វើជាប្រធានាធិបតីអាមេរិក។
អ្នកប្រជាធិបតេយ្យ អាយុ ៨២ ឆ្នាំ រូបនេះ បាននិយាយ នៅក្នុងសន្និសីទ របស់ក្រុមអ្នកតស៊ូមតិពិការភាព នៅទីក្រុង Chicago កាលពីថ្ងៃអង្គារ ដោយប្រឆាំងនឹងការផ្លាស់ប្តូររដ្ឋាភិបាលដ៏គួរឱ្យភ័យខ្លាច របស់លោក Donald Trump ប្រធានាធិបតីអាមេរិក។
លោក Biden បានអះអាងថា កិច្ចខិតខំប្រឹងប្រែង ដោយប្រើញញួរដំបំផ្លាញ បានធ្វើឱ្យអត្ថប្រយោជន៍ចូលនិវត្តន៍របស់ជនជាតិអាមេរិក មានហានិភ័យ។
លោក Joe Biden បានអះអាងថា 《តិចជាង ១០០ថ្ងៃ រដ្ឋបាលនេះបានធ្វើឱ្យខូចខាតយ៉ាងច្រើន និងការបំផ្លិចបំផ្លាញយ៉ាងច្រើន វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលវាអាចកើតឡើង ក្នុងពេលឆាប់ៗនេះ》។
លោក Biden បានបញ្ជាក់ថា 《មន្ត្រីសន្តិសុខសង្គម ៧,000នាក់ ដើរចាកចេញពីការងារ》ដោយលោក ចង់សំដៅទៅ លើទីភ្នាក់ងារជាតិដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមពិការភាព និងចូលនិវត្តន៍៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត