ប្រជាជនមីយ៉ាន់ម៉ាជាង ៦ លាននាក់ដង្ហើយរកជំនួយបន្ទាន់
ណៃពិដោ ៖ ប្រជាជនមីយ៉ាន់ម៉ាជាង ៦.៣ លាននាក់កំពុងដង្ហោយរកជំនួយមនុស្សធម៌បន្ទាន់ ពោលគឺជាង ៣ សប្តាហ៍បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាវាយប្រហារប្រជាជាតិអាស៊ានមួយនេះ នេះបើតាមអង្គការមូលនិធិសង្គ្រោះកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ ឬ យូនីសេហ្វ (UNICEF)។

អង្គការ UNICEF និយាយថា ជាពិសេសកុមារ និងស្ត្រីកំពុងប្រឈមមុខនឹងហានិភ័យសុខភាពខ្លាំងជាងគេ ដោយសារតែរលកកំដៅ កង្វះទឹកស្អាត និង បញ្ហាដទៃផ្សេងៗទៀត។

បើតាមអង្គការ UNICEF កង្វះអាហារូបត្ថម្ភនៅតែជាក្តីកង្វល់ធ្ងន់ធ្ងរ សម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ ក៏ដូចជាស្ត្រីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន។

ការរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តំបន់ Sagaing នៅជិតចំណុចកណ្តាលទីក្រុងដ៏ធំទីពីររបស់មីយ៉ាន់ម៉ា គឺ Mandalay និងទីតាំងផ្សេងទៀត។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមអ្នកស្ម័គ្រចិត្តកំពុងបន្តកិច្ចខិតខំប្រឹងប្រែងសង្គ្រោះរបស់ពួកគេ នៅក្នុងតំបន់ដែលរងផលប៉ះពាល់។ ចំណែកអង្គការ UNICEF ក៏កំពុងអំពាវនាវរកជំនួយពីសហគមន៍អន្តរជាតិ។
បើតាមរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា គ្រោះមហន្តរាយនេះបានធ្វើឱ្យមនុស្សជាង ៣.៧០០ នាក់ស្លាប់បាត់បង់ជីវិត។
រីឯមនុស្សជាច្រើនទៀតនៅតែបន្តជ្រកកោណតាមទីសាធារណ: និងជម្រកបណ្តោះអាសន្ន ខណៈមានការព្រួយបារម្ភថា ស្ថានភាពសុខាភិបាលអាចកាន់តែយ៉ាប់យ៉ឺនក្នុងការជម្លៀសខ្លួនយូរ៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា
