ហ៊ូធីបង្វឹក «កម្លាំងពិសេស» តតាំងជាមួយនឹងអាមេរិក

បរទេស ៖ ក្រុមឧទ្ទាម Huthi នៅក្នុងប្រទេសយេម៉ែន បានបញ្ចេញរូបភាព នៃការហ្វឹកហ្វឺនកងកម្លាំងពិសេស របស់ពួកគេ ទប់ទល់នឹងអាមេរិក ពោលគឺក្រោយពេលដែលអាមេរិកបានកំណត់ ក្រុមនេះថា ជាគោលដៅភេរវករ ដែលត្រូវតែកំចាត់។

រូបភាពដែលចេញផ្សាយ ដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយ Ansarullah បានបង្ហាញពីអ្វី ដែលពួកគេពណ៌នាថា «ជាការហ្វឹកហ្វឺន កងកម្លាំងពិសេស Huthi»។

ក្រុម Huthi នៅប្រទេសយេម៉ែន បាននិយាយ កាលពីព្រឹកថ្ងៃចន្ទថា ការវាយប្រហារ តាមអាកាសរបស់សហរដ្ឋអាមេរិក ទៅលើទីក្រុង Sanaa បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១២ នាក់ និងរបួស ៣០នាក់ ហើយ អ្នកនាំពាក្យយោធាហ៊ូធី ក្រោយមក បានអះអាងពីការវាយប្រហារលើនាវាផ្ទុកយន្តហោះអាមេរិក និង អ៊ីស្រាអែល ដើម្បីជាសងសឹកវិញ។

យោធាអាមេរិកបាននិងកំពុងធ្វើការវាយប្រហារ ស្ទើរតែរាល់ថ្ងៃ ចាប់តាំងពីខែមុន ដោយនិយាយថា ខ្លួនកំពុងកំណត់គោលដៅលើ “ភេរវករហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់” ដើម្បីបញ្ឈប់ការវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិ នៅឈូងសមុទ្រ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner