លោក ត្រាំ គាំទ្ររដ្ឋមន្រ្តីការពារជាតិរឿងលេចធ្លាយផែនការសង្គ្រាម

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ បានចេញមុខបង្ហាញការគាំទ្រដល់រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ផេត ហេកសេត ដែលកំពុងផុងខ្លួននឹងរឿងអាស្រូវធ្វើឱ្យបែកធ្លាយផែនការសង្គ្រាមអាមេរិកនៅយេម៉ែន នៅក្នុងគ្រុបឆាតនៃកម្មវិធីផ្ញើសារ Signal។

លោកប្រធានាធិបតី ត្រាំ បានគូសបញ្ជាក់ថា លោក ហេកសេត កំពុងធ្វើការងារដ៏អស្ចារ្យ ដោយលោកថែមទាំងបានចាត់ទុកសេចក្តីរាយការណ៍ដែលចោទលោក ហេកសេត ធ្វើឱ្យបែកធ្លាយផែនការសង្គ្រាមជាលើកទី២ថា ជា “ព័ត៌មានក្លែងក្លាយ”។

ប្រមុខការពារជាតិអាមេរិក លោក ហេកសេត បានថ្លែងការពារខ្លួនប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ប្រព័ន្ធផ្សព្វផ្សាយបានយកប្រភពអនាមិកពីអតីតមន្ត្រី ដែលមិនសប្បាយចិត្ត ហើយបន្ទាប់មក ពួកគេព្យាយាមបំផ្លាញកេរ្តិ៍ឈ្មោះលោក។ ទោះយ៉ាងណា លោកមិនបានផ្តល់ព័ត៌មានលម្អិត អំពីការចោទប្រកាន់នេះទេ។

កាសែត New York Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោក ហេកសេត បានចែករំលែកព័ត៌មានលម្អិត នៃប្រតិបត្តិការយោធានៅប្រទេសយេម៉ែន ក្នុងការជជែកជាក្រុម ដែលរួមបញ្ចូលទាំងប្រពន្ធ និងបងប្រុសរបស់លោកផងដែរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner