រដ្ឋសភាកម្ពុជា បើកកិច្ចប្រជុំគណៈកម្មាធិការអិចន្រ្តៃយ៍ដើម្បីពិនិត្យអនុម័តលើរបៀបវារៈចំនួន ២៥

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមេសាឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យអនុម័តលើរបៀបវារៈចំនួន២៥។

នៅក្នុងរបៀបវារៈទី១ កិច្ចប្រជុំបានពិនិត្យសំណើសុំជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន១រូប ជំនួសឯកឧត្តម យក់ ង៉ុយ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលត្រូវចប់អាណត្តិ។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រគល់ភារកិច្ចនេះ ជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសជ្រើសរើសឥស្សរជនដែលមានលក្ខណៈសម្បត្តិសមស្រប ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការចិន្រ្តៃយ៍រដ្ឋសភាវិញ។

របៀបវារៈក្រៅពីនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រគល់ភារកិច្ចជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា សេចក្តីព្រាងច្បាប់ចំនួន២៤ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល។ ក្រោយការពិនិត្យសិក្សាចប់សព្វគ្រប់ គណៈកម្មការជំនាញរដ្ឋសភានឹងត្រូវធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ វិញ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner