នាយករដ្ឋមន្រ្តីថៃ អញ្ជើញមកដល់រាជធានីភ្នំពេញ ដើម្បីបំពេញ​ទស្សនកិ​ច្ចនៅកម្ពុជា រយៈពេលពីរថ្ងៃ

(ភ្នំពេញ)៖ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រថៃ និងស្វាមី បានអញ្ជើញមកដល់អាកាសយាន​ដ្ឋាន​អន្តរជាតិភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ​ នៅ​ព្រះរាជាណា​ចក្រ​​កម្ពុជា​​រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ហើយក៏នឹងមានការ​ចុះ​ហត្ថលេខា​លើ​ឯកសារ ស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗមួយចំនួនទៀតផង ។ ទស្សនកិច្ចរបស់លោក​ជំទាវនៅកម្ពុជា ស្របពេល​​ប្រទេសទាំងពីរ​ ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនង​ការទូតរវាង​ប្រទេស​ទាំងពីរផងដែរ ។

អញ្ជើញទទួលដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ​ នៅ​ព្រះរាជាណា​ចក្រ​​កម្ពុជា​​រយៈពេលពីរថ្ងៃ នៅកម្ពុជា មានវត្តមានលោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ផ្សេងទៀត ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក​ជំទាវ ផែ ថងថា ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី អញ្ជើញមកបំពេញទស្សន​កិច្ចផ្លូវការ​នៅ​ព្រះ​រាជាណាចក្រកម្ពុជា ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ។

ទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្ត្រីថៃ កើតមាន​ឡើងស្របពេល​ព្រះ​រាជាណាចក្រទាំងពីរ ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពជា ប្រពៃណី រវាងប្រជាជនទាំងពីរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner