គ.ជ.ប នឹងប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នៅថ្ងៃទី៣១ ខែឧសភា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលបឋម  នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣  នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ខាងមុខ ខណៈដែលលទ្ធផលផ្លូវការ នឹងត្រូវប្រកាសជាស្ថាពរ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ខែក្រោយនេះ។ នេះបើតាម ឯកឧត្តម នុត សុខុម អនុប្រធានគ.ជ.ប ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទសរុបព្រឹត្តិការណ៍ នៃការបោះឆ្នោត។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិ ដែលចាប់ផ្តើមតាំងពីម៉ោង៧៖០០នាទីព្រឹក បានបិទបញ្ចប់ នៅវេលាម៉ោង៣៖០០នាទីរសៀល ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩។

ក្រោយបញ្ចប់ការិយាល័យបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានចេញសេច​ក្តីប្រកាសព័ត៌មាន ស្តីពីព្រឹត្តិការណ៍ទូទៅ នៃការបើកការិយាល័យបោះឆ្នោត និង ការរាប់សន្លឹកឆ្នោត នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។ ក្នុងសេចក្តីប្រកាស បង្ហាញពីដំណើរបោះឆ្នោតដោយរលូន ដោយគ្មានការរំខានណាមួយឡើយ ទាំង២០៣ការិយាល័យ ដែលបានបើកព្រមៗគ្នា។ គិតត្រឹមម៉ោង ១០:៣០ព្រឹក ក្នុងចំណោមការិយាល័យទាំងអស់ ក្នុងនោះ១៩៦ការិយាល័យត្រូវបានបិទបញ្ចប់ការបោះឆ្នោត និង ការិយាល័យចំនួន៧មិនទាន់បានបិទការបោះឆ្នោតទេ ។ ដោយមានអ្នក មិនទាន់បោះឆ្នោតចំនួន១០នាក់ ក្នុងនោះមាន១នាក់ បានទទួលមរណៈភាព ដោយគ្រោះថ្នាក់ចរាណ៍ នៅឃុំក្រែក ស្រុពញាក្រែក ខេត្តត្បូងឃ្មុំ និង មានការិយាល័យរាប់សន្លឹកឆ្នោត ចំនួនជាង៥០% បានបញ្ចប់ការរាប់សន្លឹកឆ្នោត។

គ.ជ.ប ដដែល ការបោះឆ្នោត និង រាប់សន្លឹកនេះ បានប្រព្រឹត្តិទៅដោយរលូន គ្មានការរាំងស្ទះ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និង មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ។

អាសនៈ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នេះ មានចំនួនសរុប៤១១៤អាសនៈ ក្នុងនោះ អាសនៈក្រុមប្រឹក្សារាជធានី/ខេត្ត មានចំនួន ៥៥៩អាសនៈ និង អាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន៣៥៥៥អាសនៈ។ អង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែង ដែលមានចំនួនសរុប ១១៥៧២នាក់៕

បើតាម ឯកឧត្តម នុត សុខុម ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នេះ មានគណបក្សនយោបាយចំនួន៧ ចូលរួមប្រកួតប្រជែងក្នុងនោះមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សឆន្ទៈខ្មែរ និងគណបក្សយុវជនកម្ពុជា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner