លោក Trump ត្រៀមធ្វើទស្សនកិច្ច នៅ៣ប្រទេស

បរទេស ៖ អ្នកនាំពាក្យរបស់លោក Trump គឺ លោកស្រី Karoline Leavitt បាននិយាយថា លោកប្រធានាធិបតីអាមេរិក នឹងធ្វើទស្សនកិច្ច៣ប្រទេស នៅក្នុងតំបន់មជ្ឈិមបូព៌ា នាខែក្រោយនេះ។

លោកស្រី Leavitt បានប្រាប់សន្និសីទសារព័ត៌មាន នៅសេតវិមាន ដោយមិនបានបញ្ជាក់លម្អិតថា «លោក Trump នឹងធ្វើដំណើរទៅកាន់ប្រទេស អារ៉ាប៊ី សាអូឌីត, កាតា និង អេមីរ៉ាត់ អារ៉ាប់រួម ចាប់ពីថ្ងៃទី១៣ ខែឧសភា រហូតដល់ថ្ងៃទី ១៦ ខែឧសភា»។

ជាការកត់សម្គាល់ ទស្សនកិច្ចនៅអារ៉ាប៊ី សាអូឌីត ត្រូវបានគ្រោងធ្វើឡើង ក្រោយពេលដែល
ព្រះអង្គម្ចាស់ Mohammed bin Salman មេដឹកនាំប្រទេស មួយនេះ បានសន្យា កាលពីខែមករាថា នឹងប្រមូលប្រាក់ចំនួន ៦០០ពាន់លានដុល្លារ បញ្ជូលទៅក្នុងពាណិជ្ជកម្ម និងការវិនិយោគ របស់សហរដ្ឋអាមេរិក។

ទស្សនកិច្ចនេះ ក៏កើតឡើង ក្នុងពេលដែលសេតវិមាន កំពុងបន្តកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ហើយទីតាំងជួបចរចា រវាងបេសកជនអាមេរិក និងមន្ត្រីអ៊ីរ៉ង់ ធ្វើឡើង នៅក្នុងតំបន់មជ្ឈឹមបូព៌ា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner