ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ខេត្តស្ទឹងត្រែង

អត្ថបទដោយ៖
Kien Sereyvuth

ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ខេត្តស្ទឹងត្រែង មានគណបក្សនយោបាយ៣ ចុះបញ្ជី គឺ ៖
  ១-គណបក្សប្រជាជនកម្ពុជា ២-គណបក្សហ្វ៊ិនស៊ិនប៉ិច ៣-គណបក្សសញ្ជាត្តិកម្ពុជា។
   ការិយាល័យ«មណ្ឌល»បោះឆ្នោតមានចំនួន៦ គឺនៅទីរួមស្រុក និងក្រុង ហើយមានហិបឆ្នោតចំនួន២ សម្រាប់ក្រុមប្រឹក្សាខេត្ត១ និងស្រុក/ក្រុង១ មានអង្គបោះឆ្នោត សរុបចំនួន ១៧៦រូប សុទ្ធតែក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងមុខតំណែង។
   ក្រុមប្រឹក្សាខេត្តមាន៣ គណបក្សនយោបាយ និងក្រុមប្រឹក្សាស្រុកមាន២ គណបក្សនយោបាយ។ ដោយឡែក ក្រុងស្ទឹងត្រែង និងស្រុកបុរីអូរស្វាយសែនជ័យ មានតែ១គណបក្ស ប៉ុណ្ណោះ គឺ គណបក្សប្រជាជនកម្ពុជា។ ចំពោះ ស្រុកសេសាន ស្រុកសៀមបូក ស្រុកសៀមប៉ាង និងស្រុកថាឡាបរិវ៉ាត់ មាន២ គណបក្សនយោបាយ គឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ។
មណ្ឌលបោះឆ្នោតមានចំនួន៦ គឺ ៖
  ១- អនុវិទ្យាល័យសេសាន ស្ថិតក្នុងស្រុកសេសាន មានអង្គបោះឆ្នោត ៣៥រូប និងមាន១៣អាសនៈ លេខកូដ ១៩-០១ លេខការិយាល័យ ០០០១ និងមាន១ការិយាល័យ។
  ២- វិទ្យាល័យទួលវិជ្ជា ស្ថិតក្នុងឃុំស្រែក្រសាំង ស្រុកសៀមបូក មានអង្គបោះឆ្នោត ៣៥រូប និងមាន១៣អាសនៈ» លេខកូដ ១៩-០២ លេខការិយាល័យ ០០០២ និងមាន១ការិយាល័យ។
  ៣- អនុវិទ្យាល័យសេរីទ័ត្តសៀមប៉ាង ស្ថិតក្នុងស្រុកសៀមប៉ាង មានអង្គបោះឆ្នោត២៥រូប និងមាន១៣អាសនៈ លេខកូដ ១៩-០៣ លេខការិយាល័យ ០០០៣ និងមាន១ការិយាល័យ។
  ៤- វិទ្យាល័យព្រះរាជបូជនីយកិច្ច ស្ថិតក្នុងក្រុងស្ទឹងត្រែង មានអង្គបោះឆ្នោត២៦រូប និងុមាន១៥អាសនៈ លេខកូដ ១៩-០៤ លេខការិយាល័យ ០០០៤ និងមាន១ការិយាល័យ។
  ៥- អនុវិទ្យាល័យថាឡាបរិវ៉ាត់ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ មានអង្គបោះឆ្នោត ៤០រូប និងមាន១៥អាសនៈ លេខកូដ ១៩-០៥ លេខការិយាល័យ ០០០៥ និងមាន១ការិយាល័យ។
  ៦- អនុវិទ្យាល័យអូរស្វាយ ស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ មានអង្គបោះឆ្នោត ១៥រូប និងមាន១១អាសនៈ លេខកូដ ១៩-០៦ លេខការិយាល័យ ០០០៦ និងមាន១ការិយាល័យ។ សម្រាប់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អង្គបោះឆ្នោតមានចំនួន សរុប ១៧៦រូប និងមាន១៧អាសនៈក្រុមប្រឹក្សា។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner