ការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តស្រុក ក្រុងនៅខេត្តស្វាយរៀងមានអង្គបោះឆ្នោត៥១៨នាក់

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង៖ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត.ក្រុង.ស្រុក.ខណ្ឌ.អាណត្តិទី៣ត្រូវបានធ្វើឡើងនៅទូទាំងប្រទេសដោយឡែកសម្រាប់ខេត្តស្វាយរៀងវិញក៏មិនខុសពីតាមបណ្តាខេត្តដ៏ទៃទៀតដែរនៅព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៩នេះសមាជិកដែលជាអង្គបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានអញ្ជើញទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករនៅតាមមណ្ឌលបោះឆ្នោតនានាក្នុងខេត្ត។

បើតាមន្ត្រីគណៈកម្មាការជាតិរៀបចំបោះឆ្នោតបានអោយដឹងថាការិយាល័យបោះឆ្នោតលេខ ០០០៧. ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាព្រះសីហនុ  ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងមាន៣គណបក្សនយោបាយចូល រួមមាន ៖ ទី១ គណបក្សប្រជាជនកម្ពុជា ទី២គណបក្សឆន្ទះខ្មែរទី៣គណបក្សសញ្ជាតិកម្ពុជាដោយឡែកនៅតាមបណ្តាស្រុកក្រុង៧ទៀតមានតែពីរគណបក្សប៉ុណ្ណោះដែលចូលរួមបោះឆ្នោះគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសញ្ជាតិកម្ពុជា។

ក្នុងនោះខេត្តស្វាយរៀងមាន ៨ការិយាល័យ ៩ មណ្ឌល មានសមាជិកចូលរួមបោះឆ្នោត ទូទាំងខេត្តស្វាយរៀងមាន៥១៨នាក់និងមាន២៣អាសនៈ។ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា គឺជាការបោះឆ្នោតអសកលដែលមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងតំណែងជាអង្គបោះឆ្នោតតែប៉ុណ្ណោះ។ចំណែកសន្តិសុខសណ្តាប់ធ្នាប់វិញមានភាពល្អប្រសើរពុំមានអ្វីគួរអោយកត់សំគាល់នោះទេគឺប្រព្រឹត្តិទៅដោយរលូន៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner