ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩ ចាប់ផ្តើមជាផ្លូវការហើយនៅថ្ងៃទ២៦ ខែឧសភានេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញះ ដូចអ្វីដែលបានគ្រោងទុក ការិយាល័យបោះឆ្នោត២០៣ការិយាល័យ នៅទូទាំងប្រទេសបានបើកទ្វារហើយនៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហៅកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩។ ដំណើរការបោះឆ្នោតនេះចាប់ផ្តើមពីម៉ោង៧៖០០នាទី រហូតដល់ម៉ោង៣រសៀល ថ្ងៃដដែលនេះ។ ដោយឡែក នៅក្នុងខណ្ឌច្បារអំពៅ មានការិយាល័យបោះឆ្នោត១កន្លែង ស្ថិតនៅក្នុងសាលាបឋមសិក្សាច្បារអំពៅទី១ ដែលមានការិយាល័យបោះឆ្នោតលេខ ០០១០ ។ សមាជិក្រុមប្រឹក្សាសង្កាត់ដែលបានទៅចូលរួមបោះឆ្នោតមានចំនួន៨០រូប។ ចំណែកគណៈបក្សដែលបានចូលរួមឈរឈ្មោះបោះឆ្នោត មាន២គណបក្ស គឺគណបក្សប្រជាជនកម្ពុជា និង គណបក្សសញ្ជាតិខ្មែរ។ 
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាការបោះឆ្នោតមួយខុសពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលប្រកាន់យកលក្ខណៈសកល។
 
  តាមការរាប់សន្លឹកឆ្នោតជាក់ស្តែងនៅការិយាល័យបឋមសិក្សាច្បាអំពៅ១ ខណ្ឌច្បារអំពៅ
គឺគណបក្សប្រជាជនកម្ពុជា មាន៨០សម្លេង និងគណបក្សសញ្ជាតិកម្ពុជា០សម្លេង សរុបជាភាគរយស្មើនឹង១០០ភាគរយ៕ដោយប៊ុនធី សុផល

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner